ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ផ្ទុះ​អាវុធ​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ផ្ទុះ​អាវុធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​មួយ​ស្តីពី​ករណី បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ អស់​ជាង​១០​ម៉ឺន​ដុល្លារ ដោយ​មាន​ប្រើប្រាស់​អាវុធ​ចំនួន ០៤​ដើម នៅ​ចំណុច​ខុន​ដូ​មួយ​កន្លែង ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​អង្កេត​ស្រាវជ្រាវ ដល់​ទីតាំង​ជាក់ស្តែង​។

​នៅវេលា​ម៉ោង​ប្រមាណ ១២​និង​១០​នាទី សមត្ថកិច្ច​អាវុធហត្ថ បាន​ប្រើ​វិធានការ​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ី ផឹង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ នៅ​ទីតាំង​ខាងលើ និង​បាន​ជួយ​រំដោះ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ង្វៀង ឆី​មីង​ង៉ាង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​។ ខណៈពេល​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ អ៊ី ផឹង ស្រាប់តែ​បក្ខពួក​មួយចំនួន​ផ្សេងទៀត​បាន​ដឹងខ្លួន លួច​បើករថយន្ត គេចចេញ​ពី​ទីតាំង​ខាងលើ​បាត់អស់​។

​រហូតដល់​វេលា​ម៉ោង ១៤ និង ១០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌមានជ័យ បាន​ចូល​ឆែកឆេរ​បន្ទប់​ក្រុម​ជនសង្ស័យ លេខ​B១៩០៩ ជាន់​ទី​១៩ ខុន​ដូរ Urban Villige ក៏​បាន​ឆែក​ឃើញ​មាន ក្រាម​ស​ថ្លា ០១​កញ្ចប់​ធំ​ល្មម​(​សង្ស័យ​សារធាតុ​ញៀន​), ថ្នាំ​ពណ៌​ក្រហម​ចំនួន ៣៦​គ្រាប់​(​សង្ស័យ​សារធាតុ​ញៀន​) និង​សម្ភារៈ​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បន្ទាប់មក​នៅ​វេលា​ម៉ោង​ប្រមាណ ១៨​និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​និង​ទីតាំង បក្ខពួក​ជនសង្ស័យ​បាន នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ក៏​បាន​បន្ត​ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ ឃាត់​រថយន្ត​០១​គ្រឿង ម៉ាក អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-1625 ព្រមទាំង​បក្ខពួក ជនសង្ស័យ​ចំនួន ០៤​នាក់ និង​បាន​ស្រាវជ្រាវ​បន្ត ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ បន្ថែមទៀត និង​ដកហូត​រថយន្ត Land Cruiser ០១​គ្រឿង ស្លាក​លេខ ភ្នំពេញ 2BP-1617​។​

​ក្នុងអំឡុងពេល​ប្រតិ​ប​ត្ត​ការ ជនសង្ស័យ​ទាំង​នេះ​បាន​ព្យាយាម​បើករថយន្ត​អូ​ឌី បំបុក​កម្លាំង​សមត្ថកិច្ច​ដើម្បីរ​ត់​គេចខ្លួន ធ្វើឲ្យ កងកម្លាំង​ម្នាក់​របួស​ជើង ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ឡើង​លើ​ដើម្បី​បង្អាក់​ជនសង្ស័យ ទើប​ជនសង្ស័យ​ព្រម​បញ្ឈប់​សកម្មភាព និង​ប្រគល់​ខ្លួន​តាម​សម្រួល​។ បច្ចុប្បន្ន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​បន្ត​ការស្រាវជ្រាវ និង​កសាង​សុំណុំរឿង​តាម​និតិវិធី​ច្បាប់​៕a1

 

Filed in: ព័ត៌មានជាតិ