ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ក្រុមការងារ អាវុធហត្ថ​ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

ក្រុមការងារ អាវុធហត្ថ​ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២២ លោក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចាត់​ក្រុមការងារ​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី យិន ប៊ុនថុន ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឲ្យ​បាក់​ឆ្អឹងដើមដៃ កំភួនដៃ និង​ស្រាំ​ឆ្អឹង​ម្រាមដៃ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ 179) ។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ដែល​ប្រមូល​បាន​មក​ពី នាយ នាយរង អាវុធហត្ថ​ខណ្ឌមានជ័យ ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,១០០,០០០​រៀល (​ពីរលាន​មួយ​សែន​រៀល​), ទឹកដោះគោឆៅ​២​យួរ​, ទឹក​ត្រចៀកកាំ​, ទឹក​សុទ្ធ​៤​កែស ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ