ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​របៀបវារៈ​ចំនួន​៣ ត្រូវបាន​លើកយក​មក​ពិភាក្សា និង​អនុម័ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​

​របៀបវារៈ​ចំនួន​៣ ត្រូវបាន​លើកយក​មក​ពិភាក្សា និង​អនុម័ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ របៀបវារៈ​ចំនួន​៣ ត្រូវ​លើកយក​មក​ពិភាក្សា និង​អនុម័ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២ ។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​-​លោកស្រី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អភិបាល​ក្រុង​ស្រុក នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​-​នាយករង​ទីចាត់ការ​, ប្រធាន​-​អនុប្រធាន​អង្គភាព និង​មន្ត្រី​ចំណុះ​ឱ្យ​សាលាខេត្ត​ជាច្រើន​នាក់​ទៀត​។​

​ហើយ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​របៀបវារៈ ចំនួន​0៣​សំខាន់ៗ​រួមមាន​៖ ១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​, ២-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​, និង ៣-​បញ្ហា​ផ្សេងៗ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ការកោតសរសើរ ដល់​មន្ទីរ​អង្គភាព​ជំនាញ កងកម្លាំងប្រដាប់អាវុធ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ហើយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​មិន​បណ្ដោយ​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​រក​អសន្តិសុខ​នោះទេ គឺ​ត្រូវតែ​ការពារ​ឱ្យបាន​ដាច់ខាត​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​អោយ​កាន់តែ​ល្អប្រសើរ​យូរអង្វែង​។ ជាមួយគ្នា​នោះ​លោកជំទាវ​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន ធ្វើយ៉ាងណា ដើម្បី​បំពេញ​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យបាន​ល្អ​ប្រសើរ​។ ហើយ​ជា​ពិសេស​អាជ្ញាធរ​ទាំងអស់​ត្រូវ​ពង្រឹង​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ជាប្រចាំ និង​សូម​ឱ្យ​សមាជិក​ទាំងអស់​ត្រូវតែ​ខិតខំ​បំពេញ​នូវ​ចំនុច​ខ្វះខាត​ដែលមាន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​ស្រប​តាម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេជោ​។​

​បន្ទាប់​ពី​ស្តាប់​របាយការណ៍​និង​ការលើកឡើង​របស់​អង្គប្រជុំ​រួច​មក ឯកឧត្តម ជា ចាន់​ឌិន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់ គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក ដែល​បាន​ខិតខំ​បំពេញ​ការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ជាពិសេស​ការបម្រើ​សេវា សាធារណៈ​នៅ​តាម​មូលដ្ឋាន បាន​យ៉ាង​ល្អប្រសើរ​នា​ពេល​កន្លងមក​នេះ​។ ចំពោះ​បញ្ហា​ដែល​បាន​លើកឡើង​មក​នេះ លោក​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ទីរជំនាញ ក្រុមការងារ​និង​ក្រុមប្រឹក្សា​វិន័យ ត្រូវ​សហការ​គ្នា​កែសម្រួល​ឡើងវិញ ហើយ​ជា​ពិសេស​ការបម្រើ សេវា​ប្រជាពលរដ្ឋ និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន​៕

Filed in: ព័ត៌មានជាតិ