ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត យុវជន​ស​.​ស​.​យ​.​ក​ខេត្ត ចុះជួយ​ប្រមូល​ផល​ដំណាំ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

រដ្ឋបាល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត យុវជន​ស​.​ស​.​យ​.​ក​ខេត្ត ចុះជួយ​ប្រមូល​ផល​ដំណាំ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ បន្ទាប់ពី​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង លិច​ចូល​ផ្ទះសម្បែង ពិសេស​ការ​លិច​ផលដំណាំ ដែល​កំពុង​ប្រមូល​ផល​នោះ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ រដ្ឋបាលខេត្ត ក្រោម​ការចង្អុលបង្ហាញ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត យុវជន​ស​.​ស​.​យ​.​ក​ខេត្ត ចុះជួយ​ប្រមូល​ផល​ដំណាំ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាច្រើន​ថ្ងៃ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើ​តាម​លោក សុខ ពិសី អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រោម​ការចង្អុលបង្ហាញ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការស្នើសុំ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​ផលដំណាំ​រយៈ​ខ្លី ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង លោកជំទាវ​អភិបាលខេត្ត បាន​ចាត់​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​ក្រុម​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ក្រុមយុវជន​ស​.​ស​.​យ​.​ក​ខេត្ត ចុះជួយ​ប្រមូល​ផល​ដំណាំ​ស្ពៃ របស់​បងប្អូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង ជន់​លិច​ជាច្រើន​ថ្ងៃ ធ្វើឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ លោក សុខ ពិសី បាន​បន្តថា​៖ ការចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នេះ គឺ​មិន​មាន​ការ​ប្រកាន់​បក្សពួក ជាតិ សាសន៍ ព៌ណ​សម្បុរ​អ្វី កន្លែង​ណា ដែល​ជួប​ការលំបាក គឺ​ថ្នាក់​ដឹកនាំ ពិសេស​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ចុះជួយ​ឲ្យទាន់​ពេលវេលា​ផង​ដែរ​។​

​ជា​ការថ្លែងអំណរគុណ ប្រជា​កសិករ​ឈ្មោះ ម៉ា​ឡា ភេទ​ស្រី បាន​លើកឡើង​ថា​៖ ដំណាំ​ដែល​រង​ការខូចខាត​នេះ គឺ​មាន​ទំហំ​ដី​ជាង​២​រ៉ៃ ជា​ប្រភេទ​បន្លែ​ស្លឹក​(​ស្ពៃ​ច​ង្កឹក​) បាន​លិច​ជាច្រើន​ថ្ងៃ​មកហើយ មិនដឹង​ថា​សល់​ទិន្នផល​ប៉ុន្មាន​ភាគរយ​នោះ​ទេ ទោះបីជា​យ៉ាងណា ក៍​ប្រជាកសិករ​រូបនេះ សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែល​បាន​ចាត់​ក្រុម​ការងារ​មក​ចុះជួយ​ប្រមូល​ផល​ដំណាំ ដែល​កំពុង​រងគ្រោះ​របស់គាត ទាន់​ពេលវេលា​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ