ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​ចន្ទ ៨​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​និង​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ប្រមាណ ៣,៨៦៦​នាក់ នារី ៣,៣៨២​នាក់​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ រួម​មាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​។

​និស្សិត​ជ័យលាភី​ខាងលើ បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១​។ ក្នុងនោះ​ក៏​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចំនួន ៥០​នាក់ នារី ៤៧​នាក់​ផង​ដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ថ្ងៃនេះ នឹង​បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បាន​ជម្នះ​លើ​ការលំបាក​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​បន្ត​និរន្តរភាព​អប់រំ​រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ការអប់រំ​និស្សិត​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ ថា មកដល់ពេលនេះ​ពលរដ្ឋ​បាន​យល់​ដឹង​ច្បាស់​អំពី​វិធានការ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ពេល​ជំងឺ​កូវី​ដ​១៩ រាតត្បាត ដែល​វិធានការ​ដាក់​ចេញ​នោះ គឺ​ដើម្បី​ការពារ​អាយុជីវិត​ពល​រដ្ឋ​។ ដល់ពេលនេះ កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ឈានមុខ​លើ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ និង​បង្កើត​បាន​ភាព​សាំ​ខ្ពស់​ក្នុងសង្គម ដែល​អាច​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​វិទ្យាស្ថាន​វ៉ាន់ដា ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ឱ្យ​ទទួលបាន​ចំណេះ​ជំនាញ​ជា​បន្តបន្ទាប់​។ សម្តេច​ពិតជា​មាន​មោទនភាព​ចំពោះ​ការសម្រេចចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​ការអប់រំ និង​ការផ្តល់​ឱកាស​ឱ្យ​សាកលវិទ្យាល័យ​រដ្ឋ​យក​ថ្លៃ​មួយ​ផ្នែក​សម្រាប់​ការសិក្សា​។​
​រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលរថភ្លើង​នៃ​សេដ្ឋកិច្ចជាតិ​។ ការរីកចម្រើន​របស់​វិស័យ​ឯកជន បាន​ជួយ​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ ហើយ​រួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង់ពន្ធ​ផងដែរ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា គោលនយោបាយ​នៃ​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ននេះ គឺ​រុញ​សាលារៀន​អោយទៅដល់​ជនបទ និង​បាន​កំណត់​ថា ឃុំ​១​យ៉ាងតិច​ត្រូវមាន​អនុវិទ្យាល័យ​១ ហើយ​បច្ចុប្បន្ន​នេះ​ឃុំ​ខ្លះ មាន​វិទ្យាល័យ​ច្រើនជាង​១​ទៀតផង ដែល​បាន​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​គ្រប់​ទីកន្លែង មិន​មាន​ខ្វះខាត​សាលារៀន​ដូច​ពី​អតីតកាល​ទៀតឡើយ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ថា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី និង​ជា​អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ ដូច្នេះ​សម្តេច​មាន​សិទ្ធិ​ថ្លែង​លើ​បញ្ហា​នានា ជាពិសេស​ថ្មីៗ​នេះ ដែល​សម្តេច​មាន​ការលើក​ឡើង​ពី​ការប្រកាស​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​នៅ​តំបន់​រុន​តា​ឯក ដែល​មាន​បុគ្គល​មួយចំនួន​ថា សម្ដេច​កំពុង​យក​ឱកាស​ស្វែងរក​សំឡេង​ឆ្នោត​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ ថា​មិនមែន​ជា​ការស្វែងរក​សំឡេងឆ្នោត​អ្វី​ទេ តែ​នេះ​ជា​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​មក​ហើយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​អ្នក​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គ​រថា កុំ​រងចាំ​តថ្លៃ​សំណង​ជា​មួយ​រាជរដ្ឋាភិបាល​។ ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​ពេលនេះ គឺ​មិន​ថមថយ​នោះ​ទេ ប្រសិន​បើ​ដល់​ថ្ងៃ​ឱសានវាទ​ហើយ​ប្រជាពលរដ្ឋ​មិន​មាន​ការរុះរើ ឬ​ក៏​មិន​ព្រម​ទទួល​នូវ​ការអនុវត្ត​របស់​រាជ​រដ្ឋាភិបាល នឹង​មិន​ទទួលបាន​សំណង​អ្វី​ឡើយ​។ ដូច្នេះ សូម​ពលរដ្ឋ​គិត​ឱ្យបាន​ច្បាស់​ទាន់​រដ្ឋាភិបាល​កំពុង​មានការ​ថ្នាក់ថ្នម ពីព្រោះ​ពេលនេះ​ពលរដ្ឋ​ដែល​បាន​ចាកចេញ គឺ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ច្រើនណាស់​។

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ឱ្យ​និស្សិត​ដែល​ទទួល​ជ័យលាភី​ទាំងអស់​នា​ថ្ងៃនេះ ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ទាំង​ក្នុង​ការបន្ត​ការសិក្សា និង​ការទទួល​បាន​ការងារ​ល្អៗ​ទៅ​តាម​ជំនាញ​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ