ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​តេជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ជាង​២​ពាន់​គ្រួសារ​បន្ថែមទៀត​

សម្តេច​តេជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រើ​សំណង់​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ជាង​២​ពាន់​គ្រួសារ​បន្ថែមទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៦​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ នេះ
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ២,៧៥១​គ្រួសារ​ផ្សេង​ទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ កិច្ច​សំណេះសំណាល​នេះ បាន​ធ្វើឡើង​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​ទីតាំង​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​ការរុះរើ​សំណង់​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រុម​ផ្សេងទៀត ដែល​បាន​ស្ម័គ្រចិត្ត​រុសរើ​ស​សំណង់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​មក​កាន់​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា​កន្លងទៅ ប្រមាណ​ជាង​១​ពាន់​នាក់​។

​សម្ដេច​តេជោបា​នអរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ធ្វើយ៉ាងណា​ថែរក្សា​កេរ្ត៍មរតក​ដូន​តា នៃ​ប្រា​ង​ប្រាសាទអង្គរវត្ត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ដូនតា​ខ្មែរ​បាន​សាងសង់​ប្រាសាទបុរាណ​ច្រើន​ណាស់​នៅ​លើ​ទឹកដី​អង្គរ​យើង ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​មរតក​ទាំងនេះ អោយបាន​គង់វង្ស​។​សម្តេច​តេ​ជោបាន​មានប្រសាន៍​បញ្ជាក់​ថា កម្ពុជា​កំពុង​ស្នើ​ដាក់​ប្រាសាទ​កោះ​កេរ​ចូលទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​បន្ត​ទៀត​ផង​ដែរ​។ សម្តេច​តេជោ​បាន​ថ្លែងថា ការដោះស្រាយ​តំបន់​ប្រាសាទ​អង្គរ​ទាមទារ​ឱ្យ​សម្តេច​ត្រូវ​ផ្សារភ្ជាប់​ខ្លួន​នៅ​នឹង​ទីនេះ ជាមួយនឹង​សេនាធិការ​របស់​សម្តេច ដើម្បី​ពន្លឿន​ការងារ​នេះ​អោយបាន​ឆាប់​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤​គ្រួសារ ដែល​ស្ម័គ្រចិត្ត​រើ​ចេញ​ពី​ចំណីផ្លូវ និង​ស្ទឹង​ក្នុង​ក្រុង​សៀមរាប​ក៏​ទទួលបាន​គោលនយោបាយ​ដូចគ្នា​នឹង​ពលរដ្ឋ​រើ​ចេញ​ពី​តំបន់​អង្គរ​ដែរ​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​អាជ្ញាធរអ​ប្ស​រា​ធ្វើការ​នេះ​ឱ្យ​ម៉ត់ចត់ និង​ច្បាស់លាស់​បំផុត​ចំពោះ​ការគ្រប់គ្រង​ដី​តំបន់​អភិរក្ស​នៅ​រមនីយដ្ឋាន​អង្គរ​នេះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈរដ្ឋមន្ត្រី​ឱ្យចេញ ស​.​ជ​.​ណ តែម្តង​ពាក់ព័ន្ធ​ការអភិវឌ្ឍ​នៅ​តំបន់​រុន​តា​ឯក​ខេត្តសៀមរាប​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ថា យោធភូមិភាគ​ទី​៤ និង​កងពលធំ​ទី​២ ជា​អ្នក​ដឹកជញ្ជូន​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​ពេល​រើ​លំនៅឋាន​មក​កាន់​តំបន់​នេះ​។ នៅថ្ងៃនេះ សម្តេច​តេជោក៏បាន​ណែនាំ​មិនឱ្យ​មាន​ការលុ​ប​ស្រះ​បុរាណ​នៅ​តំបន់​រុន​តា​ឯក​នោះឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​តែ​ត្រូវ​ជីក​បន្ថែម ហើយ​យក​ដី​ចាក់​នៅ​ភូមិឋាន​របស់​ប្រជា​ពលរដ្ឋ​តែ​ម្តង​។

​សម្រាប់​ការឧបត្ថម្ភ​ដំណាក់កាល​ដំបូង​សម្រាប់​ពលរដ្ឋ​មក​រស់នៅ​រុន​តា​ឯក រួមមាន​៖ មី​មួយ​កេស​ធំ ត្រីខ​មួយ​កេស​ធំ មាន ១០០​កំប៉ុង អង្ករ ៥០​គីឡូក្រាម ស័ង្កសី ៣០​សន្លឹក តង់ ៤​ម៉ែត្រ គុណ ៦​ម៉ែត្រ ចំនួន​១ ឃី​ត​មួយកញ្ចប់ (​មុង ខ្នើយ ភួយ សារុង កន្ទេល​) និង​ថវិកា ១​លាន ៤​សែន សម្រាប់​មួយ​គ្រួសារ​។ សម្តេច​តេជោក៏បាន​ប្រកាសឧប​ត្ថ​ម្ភដល់​ពលរដ្ឋ ១,៧១១​គ្រួសារ​មុន ទទួល​បន្ថែម​នូវ​ឃី​ត​មួយ និង​តង់​១ ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​សម្រេចប្រគ​ល់​បណ្ណ​ក្រីក្រ​ប្រភេទ​១ ជូន​ដល់​គ្រប់​ពលរដ្ឋ​ដែល​មក​រស់នៅ​ភូមិ​រុន​តា​ឯក​ទាំងអស់​គ្រប់​គ្រួសារ​តែម្តង​។ សម្តេច​តេជោ បាន​ប្រសាសន៍​ថា​គណបក្ស​ប្រជាជន​កម្ពុជា មិន​សន្យា​ចោល​ទេ តែ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កំពុង​តែ​អនុវត្តន៍​តែម្តង​នូវ​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ពលរដ្ឋ​ជិត ៣​លាន​នាក់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ និង​សន្យា​ថា សម្តេច​នឹង​អញ្ជើញ​មក​កាន់​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​នេះ​ជាច្រើន​ដង​បន្ថែមទៀត​នៅពេល​ខាងមុខ ដើម្បី​បាន​មក​មើល និង​ដឹង​ពី​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​៕

Filed in: ព័ត៌មានជាតិ