ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ចោរ​មាត់រឹង ជា​ជនជាតិ​ចិន​០២​នាក់ មិន​ឆ្លើយ​សារភាព​ទាល់តែសោះ ក៏​នៅតែ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​បាន​សម្រេច​!

ចោរ​មាត់រឹង ជា​ជនជាតិ​ចិន​០២​នាក់ មិន​ឆ្លើយ​សារភាព​ទាល់តែសោះ ក៏​នៅតែ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​បាន​សម្រេច​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​វេលា​ម៉ោង​ប្រមាណ​០១​និង​៥៤​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច អគារ​លេខ B43-B46 ស្ថិត​ក្នុង​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី គាស់​ទម្លុះ​ទ្វារ​កញ្ចក់ ប្រដាប់​ដោយ​ដែក​គាស់ និង​ប៉ុស្តិ៍​ផ្សារ (​ម៉ាស៊ីន​កាត់​ដែក​) ចូល​ក្នុង​ក្រុមហ៊ុន​លក់​មាស​ពេជ្រ ជី ដាយ​មិន រួច​ធ្វើ​សកម្មភាព លួច​គាស់​ទូដែក​យក​ប្រាក់​ប្រមាណ​ជាង ២៣​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​ពេជ្រ​មួយចំនួនទៀត ហើយ​ជនសង្ស័យ​បាន គេចខ្លួន​បាត់​អស់​។​


​ក្រោយពេល​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​៣​សប្តាហ៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំការមន បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ជា​ជនជាតិ​ចិន ដែល​មានឈ្មោះ​៖

១-​ឈ្មោះ LIU YANPING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ ។​
២-​ឈ្មោះ LI ZHANWU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ ជាង​ជួសជុល​រថយន្ត ស្រុកកំណើត ប្រទេស​ចិន ទីលំនៅ​បច្ចុប្បន្ន ខុន​ដូរ​ម្តុំ​ស៊ូល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​អាវុធហត្ថ​បាន​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​រក្សាទុក​នូវ ខ្សែក​លោហធាតុ ពណ៌​ស មាន​បណ្តោង​ដាំ​ត្បូង​០១​ខ្សែ និង​ក្រវិល​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង​មួយគូ​, ចិញ្ចៀន​លោហធាតុ ពណ៌​លឿង មាន​ដាំ​ត្បូង​ជុំវិញ ០១​វង់​, ចិញ្ចៀន​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង ០១​វង់ និង​បណ្តោង​ខ្សែក ពណ៌​ស មាន​ដាំ​ត្បូង​ចំនួន​0១ ដែល​គ្រឿងអលង្កា​ទាំងនេះ សុទ្ធតែ​ត្រូវបាន​ចំណាំ​ថា ជា​វត្ថុ​ដែល ចោរ​លួច​យក​ទៅ​កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ ក៏​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) ក្រៅពីនេះ សមត្ថកិច្ច​អាវុធហត្ថ បាន​ចាប់យក វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ផ្សេងទៀត រួមមាន​៖ រថយន្ត​០១​គ្រឿង ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AG-9838, ម៉ាស៊ីន​កាត់​ដែក​០១​គ្រឿង ពណ៌​ក្រហម (​ប៉ុស្តិ៍​ផ្សារ​ដែក​), ដែកគាស់​ចំនួន​០២​ដើម​, ម៉ូទ័​រកាត់​ចំនួន​០១ និង​សម្ភារៈ​មួយចំនួនទៀត ក្នុងនោះ​មាន​ទូរស័ព្ទ​០១​គ្រឿង​របស់​ជនសង្ស័យ គឺ​មាន​រូបថត​គ្រឿងអលង្កា​មួយ​កញ្ចប់​ធំ របស់​ជនរងគ្រោះ ដែល​នៅ​រក​មិនទាន់​ឃើញ​ផងដែរ​។

​បើទោះបីជា​មាន​វត្ថុតាង​ជាប់​ខ្លួន​ច្រើន​យ៉ាងនេះ​ក៏ដោយ តែ​ជនជាតិ​ចិន​ទាំង​០២​នាក់​នេះ នៅតែ​មិន​ព្រម​សារភាព​ទទួល កំហុស​ដាច់ខាត ដោយ​បដិសេធ​ថា​ខ្លួន​មិនដឹង​អ្វី​ទាំងអស់​។​

​ចុង​ក្រោយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​កសាង​សុំណុំរឿង បញ្ជូន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​០២​នាក់ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​បានសម្រេច​៕

 

 

 

Filed in: ព័ត៌មានជាតិ