ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត នៅតាម​ក្រុង​-​ស្រុក​ទាំង​៩ និង​បូក​សរុប​លទ្ធផល​ការងារ​ខែកញ្ញា ឆ្នាំ​២០២២

លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត នៅតាម​ក្រុង​-​ស្រុក​ទាំង​៩ និង​បូក​សរុប​លទ្ធផល​ការងារ​ខែកញ្ញា ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត នៅតាម​ក្រុង​-​ស្រុក​ទាំង​៩ និង​បូក​សរុប​លទ្ធផល​ការងារ​ខែកញ្ញា ដើម្បី​លើក​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ខែតុលា ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូក​រួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ លោក​អធិការ​ក្រុង​ស្រុក​ទាំង​៩ លោក​មេបញ្ជាការ​វ​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ និង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ជាច្រើនរូប​។​

​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរ​: ស្នងការរង​ផែនកា​រងារ​សេនាធិការ បាន​ឡើង​អានរ​បាយ​ការ​ស្តីពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​កាល​ខែ​កន្លងមក​។​និង​ផ្សព្វផ្សាយ​អំពី​ផែនការ​ធ្វើ​បច្ចុប្បន្នភាព កែសម្រួល​សមាសភាព​កម្លាំង ចូលនិវត្តន៍ មរណ​:​ភាព កម្លាំង​ផ្លាស់ចេញ និង ការប្រែប្រួល​ចំនួន​ការិយាល័យ​បោះឆ្នោត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​កងឯកភាព ត្រូវ​ពង្រឹង​ការគ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ បញ្ជី​វត្តមាន វិន័យ​។ ជម្រុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​អភិវឌ្ឍន៍​សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ​: និង​បច្ចេកវិទ្យា ដើម្បី​បំពេញ​ការងារ ភារកិច្ច ប្រដោយ​គុណភាព និង ឆាប់រហ័ស​។​

​លោក​ឧត្តមសេនីយទោ​ស្នងកា​រ ក៏​បាន​ដាក់ចេញ​នូវ​បញ្ជា​ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ត្រៀម​កម្លាំង សម្ភារៈ​មធ្យោបាយ ២៤​ម៉ោង​លើ​២៤​ម៉ោង ពង្រឹង​ការ​យាម​ល្បាត និង​ត្រូល​សភាពការណ៍ បង្ការ ទប់ស្កាត់ រាល់​បទល្មើស​ទាំងឡាយ​ដែល​អាច​កើតមាន​ជាយថាហេតុ​។ និង​ត្រៀម​អន្តរាគមន៍ សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះធម្មជាតិ និង​គ្រោះ​អគ្គីភ័យ​ជា​ដើម​។ កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រូវ​ជម្រុញ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ និង​ពលរដ្ឋ​ផុត​សុពលភាព​អត្តសញ្ញាណប័ណ្ណ ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី ឲ្យបាន​គ្រប់​គ្នា​។ ក្រៅពីនេះ​ត្រូវ​គ្រប់គ្រង​ឲ្យបាន​រាល់ការ​ស្នាក់​នៅ​ខុស​ច្បាប់​របស់​ជនបរទេស ត្រូវ​បន្ត​បង្ក្រាប​រាល់​បន​ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​៕

Filed in: ព័ត៌មានជាតិ