ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការចុះ​ធ្វើ អធិការកិច្ច​ហិរញ្ញវត្ថុ​លើ​ការគ្រប់គ្រង ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិការដ្ឋ​

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការចុះ​ធ្វើ អធិការកិច្ច​ហិរញ្ញវត្ថុ​លើ​ការគ្រប់គ្រង ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិការដ្ឋ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បើក​អធិការកិច្ច ស្តី​ពី​ការចុះ​ធ្វើ​អធិការកិច្ច​ហិរញ្ញវត្ថុ​លើ​ការគ្រប់គ្រង ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិការដ្ឋ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​កាតព្វកិច្ច​ត្រូវ​បង់​ចំណូល​ចូល​រដ្ឋ បរិច្ឆេទ​២០២១ និង​ឆ្នាំ​ពាក់ព័ន្ធ របស់​សវនកម្ម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោកជំទាវ​បាន​ជំរុញ​ដល់​មន្ទីរ​ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​សម្រប សម្រួល និង​សហការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ផ្តល់ជូន​ក្រុម​គណៈប្រតិភូ​អធិការកិច្ច​ពិនិត្យ ដើម្បី​ផ្តល់​នូវ​អនុសាសន៍ និង​តម្រង់​ទិស​បន្ថែមទៀត នូវ​ចំណុច ឬ​របកគំហើញ ដែល​ខ្វះខាត​មិន​អនុវត្តន៍​ទៅ​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ហើយ​ជួយ​តម្រង់ទិស និង​បង្ហាត់បង្រៀន ។​

​លោកជំទាវ​ស្នើ​អោយ​គណៈប្រតិភូ​អធិការកិច្ច​ផ្តល់នូវ​កាលបរិច្ឆេទ នៃ​ការចុះពិនិត្យ​តាម​មន្ទីរ​ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ឱ្យបាន​ដឹង​មុន​ដើម្បី​រដ្ឋបាលខេត្ត​ជួយ​សម្របសម្រួល​ដល់​ការ​ធ្វើ​អធិការកិច្ច​នេះ អោយ​ទទួលបាន​ជោគជ័យ ហើយ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ការចុះ​អធិការកិច្ច​នេះដែរ កន្លងមក​មាន​ការផ្តល់​អនុសាសន៍ ឬ​ការណែនាំ​ឱ្យ​អនុវត្ត​នីតិវិធី​ហិរញ្ញវត្ថុ​ខុសៗ​គ្នា មានដូចជា​៖ អគ្គសវនកម្ម អាជ្ញាធរ​សវនកម្ម​ជាតិ អគ្គាធិការ​…​ជាដើម ជាហេតុ​ធ្វើឱ្យ​អ្នក​ទទួល​អនុវត្ត​ពិបាក​តម្រូវ​ក្នុង​ការអនុវត្ត​នីតិវិធី​ហិរញ្ញវត្ថុ ។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​លោកជំទាវ បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ ប្រតិភូ​អធិការកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ នឹង​ចូលរួម​ចំណែក​ធ្វើការ​រួមគ្នា​ក្នុង​ស្មារតី​ការងារ​ក្រុម និង​ការ​ជ្រោង​ឡើង​នូវ​គុណភាព​តម្លៃ​រួម ប្រកប​ដោយ​បុរេ​សកម្ម និង​សកម្មភាព​ក្នុង​ការអនុវត្ត​កម្មវិធី​កែរ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​មាន​ការកែរ​ទម្រង់​ប្រព័ន្ធ​ថវិការ​ជា​ស្នូល​។​

​សូមបញ្ជាក់​ថា​៖ ប្រតិភូ​អធិការកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ចំនួន ៥​រូប បាន​ចុះ​បេសកកម្ម​នៅ​ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ធ្វើ​អធិការកិច្ច​ហិរញ្ញវត្ថុ​លើ​ការគ្រប់គ្រង ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិការដ្ឋ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​កាតព្វកិច្ច​ត្រូវ​បង់​ចំណូល​ចូល​រដ្ឋ បរិច្ឆេទ​២០២១ និង​ឆ្នាំ​ពាក់ព័ន្ធ​។​

 

 

Filed in: ព័ត៌មានជាតិ