ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជយ័ជំនះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​នឹង​នឹង​ករណី​លួច​ម៉ូតូ

​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជយ័ជំនះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​នឹង​នឹង​ករណី​លួច​ម៉ូតូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ឆ្នាំ​២០២២ វេលា​ម៉ោង​១៧ ម៉​៣០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជយ័ជំនះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​ចំណុច​មុខ​ផ្ទះសំណាក់ យីហោ​ឈូក​ទឹប ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ពីបទ​៖​លួច (​ម៉ូតូ​) ប្រព្រឹត្តិ​នៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​៣៥Eo ផ្លូវ​លេខ​២៤០​ភូមិ​១១ សង្កាត់​ជយ័ជំនះ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​១០ ម៉​៣០​នាទី​។​

​ជនសង្ស័យ រួមមាន ៖
១/-​ឈ្មោះ ទ្រី សោ​ភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​
២/-​ឈ្មោះ សី ភេទ​ប្រុស​អាយុ​ប្រហែល​២៩​ឆ្នាំ (​គេចខ្លួន​)

​ជនរងគ្រោះ ឈ្មោះ ស្វាយ ជាម​បូ​ឌឹ​ត​
​ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​បុគ្គ​លឹក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៣៥Eo​ផ្លូវ​លេខ​២៤០​ភូមិ​១១ សង្កាត់​ជយ័ជំនះ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។​

​សេចក្តីរាយការណ៍​អោយដឹងថា នា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០២២ វេលា​ម៉ោង​១០ ម៉​៣០​នាទី ជនរងគ្រោះ​ឈ្មោះ​ស្វាយ ជាម​បូ​ឌឹ​ត ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​បាន​ចេញពីផ្ទះ​លេខ​៣៥Eo ផ្លូវ​លេខ​២៤០ ភូមិ​១១ សង្កាត់​ជយ័ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្តបុ​ទុម ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។ ពេល​ប្រគេន​ចង្ហាន់​រួច ក៏​ត្រឡប់មក​ផ្ទះ​វិញ ។ ពេល​ដល់​ផ្ទះ ឪពុក​ជនរងគ្រោះ​យក​កូនសោរ​ចាក់​ចូល​ក្នុងផ្ទះ ក្រោយមក​ជនរងគ្រោះរ​ក​ធុងបាស់​មកចាក់​ស្តាប់រ​ក​ពុំ​ឃើញ ហើយ​រក​មើល​ម៉ូតូ​ក៏​បាត់ រក​ពុំ​ឃើញ​ដែរ រហូតដល់​ម៉ោង​១១​ម៉​០០​នាទី ទើប​ឆែក​កាំ​មេ​រ៉ា​សុ​វត្តិភាព មើល​ឃើញ​ជន​សង្សយ័ ០២ នាក់​ចូល​ក្នុងផ្ទះ​ធ្វើ​សកម្ម​លួច​ធុងបាស់ នឹង​ម៉ូតូ​ម៉ាក PCX ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 1FC 6111 បាន​សម្រេច​យក​ចេញ​ទៅ​បាត់ ។ បន្ទាប់មក​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ​នគរបាល​រដ្ថបាល​ជ​យ័​ជំនះ ។ ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​រួចហើយ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួន​ជន​សង្សយ័​០១​នាក់​ឈ្មោះ ទ្រី​សោ​ភណ្ឌ័​ភេទ​ប្រុស​អាយុ​២២ ឆ្នាំ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​យីហោ​ឈូក​ទិប​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​យក​មក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ជយ័ជំនះ​តែម្តង​។

​ចំពោះ​ឈ្មោះ សី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បាន​យក​ម៉ូតូ​ម៉ាក​PCX​ពណ៏​ស​ផ្លាកលេខ​ភ្នំពេញ​1FC6111​ជិះ​គេចខ្លួន​បាត់​។​

​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ សាក សួរចម្លើយ​បន្ត​រក​បក្ខពួក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​។​

​ទិសដៅ​បន្ត អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ នឹង​បន្ត​ខិតខំ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដោយ​អនុវត្តន៍​តាម​អនុ​សាស ន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ស្នងការ និង​លោក​អភិបាលខណ្ឌ ៕

Filed in: ព័ត៌មានជាតិ