ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម ​វេង​ សាខុន​ បានដឹក​នាំគណ​:​ប្រតិភូ​ក្រសួង​កសិកម្ម​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​G20​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​

​ឯកឧត្តម ​វេង​ សាខុន​ បានដឹក​នាំគណ​:​ប្រតិភូ​ក្រសួង​កសិកម្ម​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​G20​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៦​ខែ​កញ្ញា​ឆ្នាំ​២០២២​តប​តាម​ការអញ្ជើញ​របស់​រដ្ឋមន្ត្រីកសិក​ម្ម​នៃ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឯកឧត្តម​វេង​សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ដឹកនាំ​គណ​:​ប្រតិភូ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម G20 នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម G20 នេះ​នឹង​សង្កត់ធ្ងន់​លើ​ប្រធានបទ​៣​សំខាន់ៗ​ដូចជា​៖
១- ការបង្កើត​នូវ​យន្តការ​ដើម្បី​អោយមាន​និរន្តរភាព​នៃ​ប្រព័ន្ធ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​
២- ជុំរុញ​នូវ​តម្លាភាព​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម​ដើម្បី​ធានា​សន្តិសុខ​ស្បៀងអាហារ និង​កសិកម្ម​ពិភពលោក​
៣- ជុំរុញ​ការស្រាវជ្រាវ​នវានុវត្តន៍​សហគ្រិន​កសិកម្ម និង​ឌី​ជិថ​ល់​កសិកម្ម (Digital Agriculture) ដើម្បី​ធានា​ដល់​ការចូលរួម​របស់​ប្រជា​កសិក​នៅ​តាម​ជនបទ​។​

Filed in: ព័ត៌មានជាតិ