ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

ស្រេង ​៖ កម្ពុជា មានសំណាង​ដោយសារ​មាន​សម្តេច​តេជោ ជា​ស្ថាបនិក​សន្តិភាព ដែល​រំដោះ​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទើប​ផ្តល់​ឱកាស​ក្នុងការ​ធ្វើ​បុណ្យទាន

ស្រេង  ​៖ កម្ពុជា មានសំណាង​ដោយសារ​មាន​សម្តេច​តេជោ ជា​ស្ថាបនិក​សន្តិភាព ដែល​រំដោះ​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទើប​ផ្តល់​ឱកាស​ក្នុងការ​ធ្វើ​បុណ្យទាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា មាន​ភ័ព្វសំណាង​ដោយសារ​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​គតិ​ប​ណ្ឌ និង​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​ទទួលបាន​សុខសន្តិភាព​ទាំងស្រុង​ពេញ​ផ្ទៃ​ប្រទេស ក្រោយពី​បាន​រំដោះ​ជីវិត​ប្រជាជន​ចេញផុត​ពី​ការកាប់សម្លាប់​របស់រ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ទើប​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​អាច​ធ្វើ​បុណ្យទាន​គ្រប់ៗ​គ្នា​។​

​ការលើកឡើង​បែប​នេះ របស់លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​ក្នុង​ឱកាសលោក និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង ព្រមទាំង​បុត្រ និង​ក្រុមគ្រួសារ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោម​ឱវាទ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១៤ នៅ​វត្ត​និគ្រោធ​វ​ន័គ​ល់​ទទឹង ក្នុង​សង្កាត់​ព្រែក ខណ្ឌ​ច្បារអំពៅ ដោយ​ទឹកចិត្ត​រីករាយ​ជ្រះថ្លា​ក្រៃលែង ក្នុង​ព្រះពុទ្ធសាសនា នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​។​

​កម្មវិធី​បុណ្យ​បាន​ប្រព្រឹត្តទៅ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​មាន​មាតា បិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សុំ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជាមួយគ្នានេះ ក៏​បាន​បង្ហាញ​ឱ្យឃើញ ពី​មនោសញ្ចេតនា​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យ​ផ្តុំផ្តើង​រុងរឿង និង​ជា​ការជួបជុំ​រិត​ចំណង​សាមគ្គីភាព ក្នុង​មហា​គ្រួសារ​ខ្មែរ ក្នុងការ​ធ្វើ​បុណ្យ ធ្វើ​ទាន​បញ្ជូន​កុសល ដល់​អ្នក​ដែល​បាន​លាចាក​លោក ទៅកាន់​លោក​ខាង​មុខ​ហើយ​នោះ​ផង​។ ព្រះ​ធានុ​រ​ក្ខ័ គូ សុភាព ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​ធម្មធរ​គណ រាជធានី​ភ្នំពេញ និង​ជា​ព្រះគ្រូ​សូត្យ​ស្តាំ​វត្ត​និគ្រោធ​វ័ន (​គល់​ទទឹង​) បាន​សំដែងធម៌​ទេសនា ដោយ​បាន​លើកយក​រឿង​មគ្គ​មាន​ព្វ រួម​នឹង​សហការី​របស់​ខ្លួន ចំនួន​៣២​នាក់​ផ្សេង​ទៀត បាន​ចំណាយ​កម្លាំងកាយ​ចិត្ត​កសាង​សមិទ្ធផល​សំរាប់​ជា​ប្រយោជន៍​សាធារណៈ ជា​ប្រយោជន៍​សាសនា ដែល​ចុងក្រោយ ដោយសារ​អំណាច​ផលានិ​សង្ឃ ដែល​ខ្លួន​បាន​កសាង មគ្គ​មានព្វ​ក៏​បាន​កើត​ទៅ​ជា​ទេវតា​។​

​ក្នុងន័យ​នេះ​ដែរ លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា​៖ «​កម្ពុជា មាន​ភព្វសំណាង​ដោយសារ​យើង មាន​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​គតិ​ប​ណ្ឌ និង​ជា​ស្ថាបនិក​សន្តិភាព ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​ទទួលបាន​សុខសន្តិភាព​ទាំងស្រុង​ពេញ​ផ្ទៃ​ប្រទេស ក្រោយពី​បាន​រំដោះ​ជីវិត​ប្រជាជន​ចេញផុត​ពី​ការកាប់សម្លាប់​របស់រ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត សម្តេច​នៅ​បាន​គិតគូរ​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ ដោយ​ដាក់​ចេញ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​កម្ពុជា អាច​បើក​ប្រទេស​ឡើងវិញ ធ្វើឱ្យ​សេដ្ឋកិច្ច​-​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បាន​វិល​ទៅរក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​។ នេះ​ហើយ​ជា​បុណ្យ​កុសល​ធំធេង​ណាស់​ដែល​សម្តេច​តេជោ​បានធ្វើ សម្រាប់​ជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។​

​ជាមួយគ្នានេះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​ពុទ្ធ​បរិស័​ទ្ធជិត​ឆ្ងាយ ក៏​បាន​ចូល​រូ​ម​បូជា​ប្រទីប និង​បង្ហោះគោម ក្នុងន័យ​ថ្វាយ​ចំពោះ​ព្រះ​រតន​ត្រៃយ៍ និង​ផ្សព្វផ្សាយ​មេត្ត​ចិត្ត ឧទ្ទិស​បុណ្យ​កុសល​ដល់​ញាតិ​ញ៉ោម ដើម្បី​ឱ្យ​មានចិត្ត​ជ្រះថ្លា​ស្ងប់​កើតមាន​មេត្តាធម៌ លុបបំបាត់​អំពើ​ក្រោធ ក្នុង​ចិត្ត និង​ធ្វើឱ្យ​អ្នកផង បាន​រីករាយ​សប្បាយចិត្ត​ជាមួយ​យើង​ដែរ ព្រមទាំង​បង្កើត​បាន​នូវ​ពន្លឺ​ដ៏​ភ្លឺ​ត្រចះត្រចង់​ក្នុង​ចិត្ត​ដូច​ប្រទីប និង​ការ​បង្ហោះ គោម​ដែល​ពេញ​ដោយ​ពន្លឺ​ភ្លឺរ​ទាល​នាពេល​រាត្រី​។​

​ទេយ្យទាន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​មក​វេរ​ប្រគេន​ព្រះសង្ឃ រួមមាន​៖ សា​ដក ២២, អង្ករ​១០០​គីឡូក្រាម​, មី​៣០​កេស​, ទឹកក្រូច​៣០​កេស​, ទឹក​សុទ្ធ​១០០​កេស​, ស្ករស ១០០​គីឡូក្រាម​, ត្រីខកំប៉ុង ១​កេស​, ទឹកដោះគោ ខា​ប់​១​កេស​, ផ្លែឈើ​២​កន្ត្រក​, តាជី យាយជី​១៣៥​អង្គ​-​នាក់ ក្រណាត់ស​១​ដុំ​, ប្រាក់​២​ម៉ឺន​រៀល​, បច្ច័យ​ប្រគេន​ព្រះសង្ឃ ២០៤​អង្គ ក្នុង​មួយ​អង្គ ៥​ម៉ឺន​រៀល ព្រមទាំង​មន្ត្រី​សង្ឃ​, សិស្ស​និស្សិត​២៦​នាក់ ក្នុង​ម្នាក់​២​ម៉ឺន​រៀល​។ ចំពោះ​បច្ច័យ​ដែល​ទទួលបាន​ពី​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធ​បរិស័ទ្ទ​ចាប់មគ្គផល​សរុបមាន ចំនួន ៣៨,៦៤០,០០០​រៀល ដើម្បី​តំកល់ទុក​ក្នុង​ព្រះពុទ្ធសាសនា​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ