ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា នៅ​ទូទាំង ខេត្ត​ស្វាយរៀង ២៤៦​វត្ត បាន​ទទួល​ទេយ្យវត្ថុ និង​បច្ច័យ​កសាង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​!

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា នៅ​ទូទាំង ខេត្ត​ស្វាយរៀង ២៤៦​វត្ត បាន​ទទួល​ទេយ្យវត្ថុ និង​បច្ច័យ​កសាង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ចំនួន ២៦​វត្ត ស្ថិតក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ក្នុងឱកាស​ភ្ជុំបិណ្ឌ វេន​ទី ១៤ នៅ​ស្នាក់ការ​គណបក្ស​ស្រុក​រមាស​ហែក នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និង​ពុទ្ធ​បរិស័ទ្ធ​ដោយ​ក្តី​នឹករលឹក ។​

​សូម​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​បិណ្ឌ​ទី ១ រហូត​ដល់​បិណ្ឌ​ទី​១៤ នេះ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង វត្ត ចំនួន ២៤៦​វត្ត ទទួលបាន​នូវ​ទេយ្យវត្ថុ​មួយចំនួន និង​បច្ច័យ​កសាង​នៅ​គ្រប់​វត្ត ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បាន​ការចូលរួមចំណែក​ពី​សំណាក់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ហ៉ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុង​ស្រុក​ទាំង ៨ នៃ​ខេត្ត​ស្វាយរៀង ដែល​មាន​សុទ្ធា​ជ្រះថ្លា​ចាប់មគ្គផល​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្យ​នេះ ។​

​ជាទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ ៖
១. សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​មិន​ត្រូវឲ្យ​បាត់​បង់សមាជិក​ណា​ម្នាក់​ក្នុង​ឱកាស​បិណ្ឌ​ភ្ជុំ​នេះ​ទេ កុំឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ ។​
២. ជៀសឲ្យផុត​ពី​ការប្រើប្រាស់​គ្រឿងញៀន (​ទាំង​ការសេព ការជួញដូរ​គ្រឿងញៀន និង​ការសេព​គ្រឿង​ស្រវឹង​)
៣. ត្រូវ​ចូលរួម​គោរព​តាម​វិធានការណ៍ ៣​ការពារ​៣​កុំ ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ជំងឺឆ្លង​ផ្សេងៗ ចូល​ក្នុង​សហគមន៍ ។ ជាពិសេស ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗ​គ្នា ។​
៤. ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រព្រឹត្ត​នូវ​ល្បែងស៊ីសង ដែល​នាំឲ្យ​អន្តរាយ​ដល់​សង្គមជាតិ និង​សង្គម​គ្រួសារ​៕

Filed in: ព័ត៌មានជាតិ