ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាណ​រណ៍​ទាំងអស់គ្នា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កុំឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាណ​រណ៍​ទាំងអស់គ្នា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កុំឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​ចំនួន ១៩​វត្ត ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្នុងឱកាស​វេន​កាន់បិណ្ឌ​ទី ១៣ នៅ​ស្នាក់ការ​គណបក្ស​ក្រុង​បាវិត នា​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ។​
​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និង​ពុទ្ធ​បរិស័ទ្ធ​ដោយ​ក្តី​នឹករលឹក ។​

​លោកជំទាវ​កិត្តិ​បណ្ឌិត​ក៏បាន​លើកឡើង​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ជា​យូរលង់​ណាស់​មកហើយ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ដែល​មាន​រយៈពេល​រហូត​ដល់ ១៥​ថ្ងៃ ។ ពិធីបុណ្យ​នេះ​ទៀតសោត ពុទ្ធ​បរិស័ទ្ធ​គឺ​តែងតែសែន​រំលឹក​ដល់​បុព្វការី​ជន ដូនតា ដែល​លះ​លោក​នេះ​ទៅហើយ ឬ​ហៅ​ថា បុណ្យ​បូជា​ទេវតា ឬ​ក៏​ហៅ ថា បុណ្យ​ថ្វាយ​ព្រះ​បិតរ ពាក្យ​នេះ​ខ្មែរ​យើង ប្រើ​ជា ឈ្មោះ​ព្រះរាជ​ពិធី មួយ​មាន​ចាក់ទឹកដូង​ច្រួច​សែន​រំឭក​ដល់​ពួក​បុព្វបុរស​ក្នុង​រាជ​ត្រកូល ហៅថា ថ្វាយ​ព្រះ​បិត​រ ឬ ថ្វាយ​ព្រះ​បិដ​រ គឺ​សែន​រំ​ឭក ទៅ​ព្រះ​ញាតិ វង្សានុវង្ស​ដែល​សេ្ត​ច​ទៅកាន់​បរលោក​ហើយ ។​

​ជាទី​បញ្ចប់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ ៖
១. សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​មិន​ត្រូវឲ្យ​បាត់​បង់សមាជិក​ណា​ម្នាក់​ក្នុង​ឱកាស​បិណ្ឌ​ភ្ជុំ​នេះ​ទេ កុំឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ ។​
២. ជៀសឲ្យផុត​ពី​ការប្រើប្រាស់​គ្រឿងញៀន (​ទាំង​ការសេព ការជួញដូរ​គ្រឿងញៀន និង​ការសេព​គ្រឿង​ស្រវឹង​)
៣. ត្រូវ​ចូលរួម​គោរព​តាម​វិធានការណ៍ ៣​ការពារ​៣​កុំ ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ជំងឺឆ្លង​ផ្សេងៗ ចូល​ក្នុង​សហគមន៍ ។​
៤. ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រព្រឹត្ត​នូវ​ល្បែងស៊ីសង ដែល​នាំឲ្យ​អន្តរាយ​ដល់​សង្គមជាតិ និង​សង្គម​គ្រួសារ​៕

 

Filed in: ព័ត៌មានជាតិ