ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​នៅ​សហរដ្ឋអាមេរិក​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​នៅ​សហរដ្ឋអាមេរិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​ពុធ ១១​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​សហរដ្ឋអាមេរិក​,​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​២៨ ខែ​កញ្ញា​ឆ្នាំ​២០២២​។​

​សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ច​ពិភាក្សា​ទូទៅ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ក្រោម​ប្រធានបទ “​ចំណុចរ​បត់​សំខាន់​នៃ​ការផ្លាស់ប្ដូរ​មិន​អាច​ត្រឡប់ក្រោយ​បាន​÷ ដំណោះស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់ក្រឡា​គ្នា​”​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​២៣​ខែ​កញ្ញា​ឆ្នាំ​២០២២​នៅ​ទីក្រុង​ញូវយ៉ក​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅ​ក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ បទ​អន្តរាគមន៍​នេះ នឹង​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុង​ការគាំទ្រ​ពហុភាគី​និយម​ផ្អែកលើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការគំរាមកំហែង ផ្នែក​សន្តិសុខ​ជា​សកល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏នឹងមាន​ជំនួប​បន្តបន្ទាប់​គ្នា ជាមួយ ឯកឧត្តម អាន់ តូ​នីញ៉ូ ហ្វូ​ទែ​រ៉េស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកជំទាវ សេ​ក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស ឯកឧត្តម​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​ម៉ូ​ស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត ហើយ​និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ