ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

លោក​ឧត្តមសេនីយ៍ឯក ស ថេត បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​នគរបាល​ចរាចរណ៍​នៅ​រង្វង់​មូល​កួច​កាណុង ដែល​ដឹក​ពលរដ្ឋ​ទៅ​បញ្ចាំ​ទូរស័ព្ទ​ដើម្បី​យក​លុយ​មក​បង់​ប្រាក់​ផាកពិន័យ

លោក​ឧត្តមសេនីយ៍ឯក ស ថេត បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​នគរបាល​ចរាចរណ៍​នៅ​រង្វង់​មូល​កួច​កាណុង ដែល​ដឹក​ពលរដ្ឋ​ទៅ​បញ្ចាំ​ទូរស័ព្ទ​ដើម្បី​យក​លុយ​មក​បង់​ប្រាក់​ផាកពិន័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​បើ​កការស្រាវជ្រាវ​ករណី​មន្ដ្រី​នគរបាល​ចរាច​រណ៍ នៅ​គោលដៅ​រង្វង់​កួច​កាណុង ដែល​ផាកពិន័យ​ប្រជាពលរដ្ឋ ហើយ​គាត់​គ្មាន​លុយ តែ​បែរ​ជា​មន្ដ្រី​នគរបាល​នៅ​គោលដៅ​នោះ ដឹក​ម្ចាស់​ម៉ូតូ​ដើម្បី​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ដើម្បី​បាន​លុយ​មក​បង់​ប្រាក់​ផាកពិន័យ​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ ក្រោយ​ទទួលបាន​ព័ត៌មាន ពាក់ព័ន្ធ​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​រង្វង់​មូល​កួច​កាណុង ដឹក​ពលរដ្ឋ​ទៅ​បញ្ចាំ​ទូរស័ព្ទ​ដើម្បី​យក​លុយ​មក​បង់​ប្រាក់​ផាកពិន័យ​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​លើ​ករណី​នេះ​។​

​លោក​វរសេនីយ៍ សាន សុខ​សីហា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​កំពុង​ធ្វើ​ការងារ​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ជារួម​ឯកឧត្តម​ស្នងការ គាត់​មិន​ដែល​លើកលែង​ហើយក៏​មិន​ដែល​អនុគ្រោះ​ឲ្យ​មន្ដ្រី​អនុវត្ត​ខុស​របៀប​នេះ​ឡើយ ឲ្យតែ​ខុស​យើង​ត្រូវអនុវត្ត​តាម​វិន័យ ខុស​យើង​ត្រូវតែ​ដាក់​ពិន័យ ប៉ុន្ដែ​បើ​មន្ដ្រី​ធ្វើ​ល្អ យើង​តែងតែ​មាន​ការលើក​សរសើ​រ​ផ្ដល់​ឋានន្ដរស័ក្ដិ និង​តួនាទី​ជាដើម តែ​បើ​ខុស​យើង​ត្រូវតែ​អនុវត្ត​វិន័យ​កងកម្លាំង​»​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​អះអាង​ទៀតថា ជុំវិញ​ករណី​នេះ​មន្ដ្រីនគរបាល​ជំនាញ កំពុង​ស្នើសុំ​កិច្ច​សហការ​ពី​ប្រជាពលរដ្ឋ ដើម្បី​ទៅ​ចង្អុលបង្ហាញ​ផ្ទាល់​នៅ​គោលដៅ​ដែល​គាត់​ត្រូវបាន​ផាកពិន័យ ជា​ពិសេស​មន្ដ្រី​នគរបាល​ដែល​ដឹក​គាត់​ទៅ​បញ្ចាំ​ទូរស័ព្ទ ដើម្បី​យក​លុយ​មក​បង់​ប្រាក់​ផាកពិន័យ​តែម្ដង​។​

​គួរ​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ មាន​ហេតុការណ៍​នគរបាល​ច​រាចរណ៍​នៅ​គោលដៅ​រង្វង់​មូលស្ពាន​ជ្រោយចង្វារ (​រង្វង់​មូល​គូ​ច​កាណុង​ស្តា​ត​ចាស់​) ចាប់​ផាកពិន័យ​បុរស​ម្នាក់​ដែល​កំពុង​បើក​កង់​បី​ដឹកទំនិញ ដោយសារ​មិន​បាន​ពាក់​គន្លឹះ​ត្រឹមត្រូវ ដោយ​តម្រូវឲ្យ​បង់​ប្រាក់ផាក​ពិន័យ​ចំនួន​៥​ម៉ឺន​រៀល​។​

​ប៉ុន្ដែ​អ្នក​បើក​កង់​បី​នោះ បាន​ប្រាប់​នគរបាល​ចរាច​រណ៍ថា ខ្លួន​មាន​តែ​លុយ​៤៥០០ រៀល​ទេ​នៅ​ក្នុង​ហោប៉ៅ​។ ដោយ​ខ្លួន​កំពុង​ដឹក​ឥ​វ៉ាន់​ដើម្បី​ដាក់ជូន​ភ្ញៀវ​នោះ ហើយ​ខ្លាច​មិន​ទាន់​ពេល ក៏​ប្រាប់​ប៉ូលិស​ថា ខ្លួន​មាន​តែ​ទូរស័ព្ទ​មួយ​នេះ ចឹង​មានតែ​យក​ទៅ​ដាក់បញ្ចាំ​។ ដំណោះស្រាយ​នេះ ក៏​ត្រូវបាន​នគរបាល​ចរាចរណ៍​ឯកភាព ហើយ​ក៏​ដឹក​តាម​ម៉ូតូ នាំ​អ្នកបើក​កង់​បី​ទៅ​បញ្ចាំ​ទូរស័ព្ទ បាន​៦​ម៉ឺន​រៀល រួច​ក៏​ដក​លុយ​៥​ម៉ឺន​រៀល​ឲ្យ​ប៉ូលិស និង​ទុក​១​ម៉ឺន​នៅក្នុង​ខ្លួន​។​

​រឿងរ៉ាវ​នេះ​បាន​បន្សល់​នូវ​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង នៅលើ​បណ្ដាញ​សង្គម Facebook ដោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ បាន​បង្ហាញ​នូវ​ការហួសចិត្ត និង​មិន​នឹកស្មានថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​របស់​មន្ដ្រីនគរបាល​ចរាច​រណ៍ នៅ​គោលដៅ​រង្វង់​មូល​គួច​កាណុង​ម៉ឺងម៉ាត់​ដល់​ថ្នាក់​នេះ រហូត​នាំ​អ្នក​ដែល​ត្រូវ​ផាកពិន័យ ដើម្បី​បញ្ចាំ​ទូរស័ព្ទ ហើយ​យក​លុយ​មក​បង់​ប្រាក់​ពិន័យ​ដែល​មិន​បាន​ពាក់​គន្លឹះ​មួកសុវត្ថិភាព​។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​អបរំ និង​ណែនាំ​ជាប្រចាំ​ឲ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍ ត្រូវ​អនុវត្ត​ច្បាប់​ដោយ​មាន​ភាពម៉ឺងម៉ាត់ តែ​ទន់ភ្លន់​ជាមួយ​ប្រជាជន ដោយ​ភ្ជាប់​ជាមួយ​ការអប់រំ​ណែនាំ​ផងដែរ​៕

​

 

Filed in: ព័ត៌មានជាតិ