ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល ដែល​មាន​កម្ពស់​៣​ជាន់ មាន​ទទឹង​១៥,៥​ម៉ែត្រ និង​បណ្តោយ ១៧,១​ម៉ែត្រ ដែល​មាន​ទីតាំង ស្ថិត​ក្នុង​បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នូ​ន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត​។

​លោក​វរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល បាន​លើកឡើង​ថា ដោយសារ​តែ​ខណ្ឌ​កំបូល ជា​ខណ្ឌ​ដែល​ទើបតែ​បង្កើតឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​២០១៩ ជា​ហេតុ​ធ្វើឲ្យ​ទីតាំង​រដ្ឋបាល​ទាំងអស់ ត្រូវការ​សាងសង់​ថ្មី ដើម្បី​បំពេញ​សេចក្តីត្រូវការ​ជា​ចាំបាច់ ក្នុងនោះ​ក៏​មាន មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​កំបូល​ផងដែរ ដែលមាន​តម្រូវការ​សាងសង់ តែ​ដោយ​ក្នុង​រយៈកាល​កន្លងមក ពុំទាន់​មាន​ទីតាំង​សមរម្យ និង​មិន​ទាន់​មាន​កញ្ចប់​ថវិកា សម្រាប់​សាងសង់ បាន​ធ្វើឲ្យ​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​កំបូល បាន​ត្រឹម​ជួល​ផ្ទះល្វែង នៅក្នុង​បុរី​សង្ឃឹម​ថ្មី ដើម្បី​ធ្វើជា​ទីតាំង​ធ្វើការ​បណ្តោះអាសន្ន​រហូតមក ទើបតែ​ពេលនេះ ដោយ​មាន​ការ​ជ្រោមជ្រែង ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឯកឧត្តម ឃួ​ង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បាន​ធ្វើឲ្យ​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​កំបូល មានឱកាស​បញ្ចុះបឋមសិលា​សាងសង់​អគារ​មូលដ្ឋាន​លើ​ទីតាំង​ផ្ទាល់​របស់​ខ្លួន ដែល​ទទួលបាន​ពី​សាលា​រាជធានី​ភ្នំពេញ ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការបំពេញ​ការងារ​រដ្ឋបាល ក៏ដូចជា​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ៕​

Filed in: ព័ត៌មានជាតិ