ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​ថ្ងៃ​បិណ្ឌ​វេន​ទី​៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​ថ្ងៃ​បិណ្ឌ​វេន​ទី​៤! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​០៤​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ និង​មាន​ការចូលរួម​ពី​លោក អ៊ុយ សុន សមាជិក​ក្រុមប្រឹក្សា​ខណ្ឌដង្កោ លោក​ចៅសង្កាត់​ព្រែក​កំពឹស លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ភូមិ យុវជន ស​.​ស​.​យ​.​ក នាំយក​បច្ច័យ និង​ទេយ្យវត្ថុ ទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស​គឺ វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតកា​ប្រាំពីរ​សន្តាន ព្រមទាំង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន ពលី មរណៈ ក្នុង​រយៈកាល​កន្លងមក​។ ព្រម​ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​មាន​សទ្ធា​បន្ថែម​ជូន​ថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និង​កងកម្លាំង​ការពារ​សណ្តាប់ធ្នាប់ ព្រមទាំង​យុវជន យុវនារី កុមារា កុមារី ដែល​បាន​មក​ចូលរួម​នៅ​ទីនោះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ