ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ចូលជួប​សម្ដែង​ការគួរសម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​សណ្ឋាគារ​សុខា សៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដឹកនាំ​ដោយ​លោកជំទាវ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រុយ​ណេ ចូលជួប​សម្ដែង​ការគួរសម​ក្នុងឱកាស​ដែល​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ បាន​គោរព​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាង​នាម​ឲ្យ​ប្រតិភូ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជាទីបំផុត និង​ការរៀបចំ​ឲ្យមាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្ត​សៀមរាប​នាពេលនេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកជំទាវ ក៏​បាន​សូម​គោរព​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នេះ ទទួលបាន​ជោគជ័យ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ប្រតិភូ​ទាំងមូល​ដោយ​ក្ដី​រីករាយ ជាមួយ​ប្រសាសន៍ថា កម្ពុជា បាន​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ជោគជ័យ ។ កម្ពុជា បាន​បើក​ប្រទេស​ឡើងវិញ បាន​បើក​កិច្ចប្រជុំ​ផ្ទាល់​នេះ សបញ្ជាក់​ឲ្យឃើញ​ថា កូវី​ដ​-១៩ មិនមែន​ជា​បញ្ហា​ទៀត​នោះទេ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា អ្វី​ជា​បញ្ហា​នៅពេលនេះ គឺ​ភាពមិនច្បាស់លាស់​ផ្នែក​សេដ្ឋកិច្ច សង្គ្រាម​នៅ​អ៊ុយ​ក្រែយ​ជា​បញ្ហា​មួយ ប៉ុន្តែ​ភាពច្របូកច្របល់​ផ្នែក​សេដ្ឋកិច្ច​ជា​បញ្ហា​មួយទៀត ដែល​បង្កឡើង​ដោយ​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី ដោយ​ទណ្ឌកម្ម​ទាំងអស់នោះ មិន​ប៉ះពាល់​តែ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ​ក្នុង​កាលៈទេសៈ​នេះ បាន​រំ​លេចចេញ​នៅ​កាលានុវត្តភាព​ខាង​សេដ្ឋកិច្ច ពី​ការកើនឡើង​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ជាអាទិ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​និង​ថៃ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​និង​ឡាវ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត មាន​ការកើនឡើង ក្នុងន័យនេះ សម្ដេច​តេជោ បាន​ផ្ដល់​ឱ្យ​ប្រតិភូ​ទាំងមូល​នូវ​អនុសាសន៍ឲ្យ​មានការ​ពង្រីក​បន្ថែម​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ក្របខណ្ឌ​អា​ស្តា ដែល​ជា​ពាណិជ្ជកម្ម​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ជាមួយនឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ អា​ស៊ឹម (RCEP) ផងដែរ​៕

Filed in: ព័ត៌មានជាតិ