ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​ធ្វើ​យុទ្ធនាការ​ស្តីពី «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​បរិ​យាប​ន្ន​»​ផ្សព្វផ្សាយ​មុន​បុណ្យ​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ​

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​ធ្វើ​យុទ្ធនាការ​ស្តីពី «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​បរិ​យាប​ន្ន​»​ផ្សព្វផ្សាយ​មុន​បុណ្យ​កាន់បិណ្ឌ ភ្ជុំ​បិណ្ឌ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ នៅ​ថ្ងៃ​អង្គារ ៣​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ​២០២២ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ ក្រុម​ប្រតិបត្តិ​សាខា ចំនួន ៥ នាក់ ស្រី ១​នាក់ យុវជន ក​ក្រក ចំនួន ២០ នាក់ ស្រី ៨ នាក់ និង​មាន​ការចូលរួម​សហកា​រ​ពី មន្ត្រី​នគរបាល​ចរាច​រណ៍ ចំនួន ៩ នាក់ ប្រុស ៩ នាក់ មន្ត្រី​នៃ​មន្ទីរ​សាធារណៈការ ចំនួន ៦ នាក់ ស្រី ១​នាក់ យុវជន ស​.​ស​.​យ​.​ក​. ខេត្ត ចំនួន ១០ នាក់ ស្រី ៤ នាក់ ចុះ​បាន​ធ្វើ​យុទ្ធនាការ តាម​ខ្នង​ផ្ទះ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ប៉ៃលិន ស្ថិតនៅក្នុង​ភូមិ អូរ​តា​ពុក​លើ និង ភូមិ ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បែងចែក​កម្លាំង​ជា​ពីរ​ក្រុម ក្រុមទី ១ ដឹកនាំ​ដោយ​លោកជំទាវ ពៅ សុខ ចុះ​ក្នុង​ភូមិ អូរ​តា​ពុក​លើ និង ក្រុមទី ២ ដឹកនាំ​ដោយ ឯកឧត្តម ឌឹន គឹម ចុះ​ក្នុង​ភូមិ ប៉ា​ហ៊ី​ត្បូង អ្នកទទួលផល​ចំនួន ១៣៤ ខ្នង​ផ្ទះ និង​អាជីវករ​លក់​តាម​តូប​ចំនួន ៥៦ តូប អ្នកចូលរួម​សរុប​ចំនួន ៣៩៨ នាក់ ស្រី ១៧៦ នាក់ បិត​ផ្ទាំង​ចំណាំង​ផ្លាត ចំនួន ១៣៨ ម៉ូតូ និង រ​ទះ​កង់​បី ចំនួន ៥៤ រ​ទះ ចែក​ម៉ាស់ ៣០០ បន្ទះ ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចំនួន ៣០៥ សន្លឹក សៀវភៅ​ច្បាប់​ចរាចណ៍​ផ្លូវគោក ១២៩ ក្បាល ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​បន្ថែម​និង​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​បើកបរ​មានការ​ប្រុងប្រយ័ត្ន ដូចជា ការបើកបរ​តាម​ល្បឿន​កំណត់ ការគោរព​សិទ្ធិ​អាទិភាព គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ការ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ការបើកបរ​មិន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជាដើម​។​

​ក្រុម​ការងារ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ មេត្តា​យោគយល់​ចំពោះ​ការប្រកាន់យក​វិធានការ​ច្បាប់​ដ៏​តឹងរឹង​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ សូម​បងប្អូន គោរព អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផ្ទាល់​ដើម្បី​ភាព​សុខដុម​រម្យ​នា ក្រុមគ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួមគ្នា​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ប្រទេសជាតិ​យើង ៕


Filed in: ព័ត៌មានជាតិ