ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ផ្តល់​អាទិភាព​លើ​គម្រោង​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ផ្តល់​អាទិភាព​លើ​គម្រោង​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្តល់​អាទិភាព​លើ​គម្រោង​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​វិស័យ ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ដែល​ក្នុងនោះ​រួមមាន​៖​គម្រោង​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោង​អភិវឌ្ឍន៍​វិស័យ​កំពង់ផែ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពី​ការដឹកជញ្ជូន និង​ភស្តុភា​រកម្ម​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​យ៉ាង​ដូចនេះ នា​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស ក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាព​ជា​ដៃ គូ​សហប្រតិបត្តិការ អាស៊ាន​ក្រោម​ប្រធានបទ​៖ «​ការលើកកម្ពស់​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​អាស៊ាន ដើម្បី​ជំរុញ​វិស័យ ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​» ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។​

​បន្ថែម​ពីលើ​នេះ​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការតភ្ជាប់​ទំនាក់ទំនង​តំបន់ អាស៊ាន ដែល​រួមមាន​ទាំង​ទំនាក់ទំនង​រូបវន្ត ទំនាក់ទំនង​រវាង​ស្ថាប័ន និង​ស្ថាប័ន ក៏ដូចជា ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​សម្រេចបាន​នូវ​សសរស្តម្ភ​សេដ្ឋកិច្ច សន្តិសុខ​នយោបាយ និង​វប្បធម៌ សង្គម​នៃ​សហគមន៍​អាស៊ាន និង​បាន​បន្ថែមទៀតថា ការលើកកម្ពស់​ការតភ្ជាប់​វិស័យ ដឹកជញ្ជូន​អាស៊ាន មិន​ត្រឹមតែ​រួមចំណែក​ជាមួយ​សមាគម​អាស៊ាន​ក្នុង​ការ​រឹតបន្តឹង និង​ការភ្ជាប់​ទំនាក់ទំនង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​សមាជិកសមាគម​អាស៊ាន​ទាំង​អស់ ក្នុង​ការលើកកម្ពស់ វិស័យ​ពាណិជ្ជកម្ម និង​ការ វិនិយោគ​ក្នុង​តំបន់​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ពី​ផែនការមេ និង​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​អាស៊ាន ជាច្រើន​ដែល​បាន​ចុះហត្ថលេខា និង​ជាពិសេស​គឺ កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវ អាកាស​ដ៏ ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប (AE-CATA) គ្រោង​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ខែ​តុលា ឆ្នាំ​២០២២ ខាងមុខ ពោល​គឺ​សំដៅ​ចូលរួមចំណែក​ក្នុង​ការលើកកម្ពស់​ការ​ត​ភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​តំបន់​អាស៊ាន និង​បង្កើតបាន​ជា​បណ្តាញ​ដឹកជញ្ជូន​អន្តរ​ទំនាក់ទំនង​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ចង្អុលបង្ហាញ​នូវ​កាលានុវត្តភាព​វិនិយោគ​ជាច្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​នៅ​កម្ពុជា និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ពិចារណា និង​ងាក​មក​វិនិយោគ​នៅ កម្ពុជា​ឱ្យបាន​ច្រើន​។ ក្នុងន័យ​នេះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការបញ្ជាក់​របស់​ធនាគា​រ​ពិភពលោក​ថា កម្ពុជា​មាន​របប​វិនិយោគ​សេរី​បំផុត​ក្នុង​តំបន់​អាស៊ាន ហើយ​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការវិនិយោគ​របស់​វិស័យ​ឯកជន​ដើម្បី​ធានាបាន​ថា វិស័យ​ឯកជន​នឹង​ទទួល​ភាពជោគជ័យ ព្រោះថា​ជោគជ័យ​របស់​វិស័យ​ឯកជន គឺជា​ភាពជោគជ័យ​របស់ រាជរដ្ឋាភិបាល​

​នា​ឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​សំដែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក Tan Sri Michael Yeoh ស្ថាបនិក និង​ជា​ប្រធាន​វេទិកា​ភាព​ជា​អ្នក ដឹកនាំ និង​ភាព​ជា​ដៃគូ​អាស៊ាន (ALPF) និង​ជា​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​រៀបចំ និង​អញ្ជើញ​រូបលោក​ផ្ទាល់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍ នេះ​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ