ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស ដើម្បី​យក​ទៅប្រើ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស ដើម្បី​យក​ទៅប្រើ​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ភេសជ្ជៈ ប៉ូវ​កម្លាំង Mixbery និង​ភេសជ្ជៈ Zorus សរុប​ចំនួន​១៥០០​កេស ពី លោក ថន សេង​តារា អគ្គនាយក​ក្រុមហ៊ុន​តារា ធី​ស៊ី ហ្គាស ប្រគល់ជូន អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​ប្រយោជន៍ បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​។ ដោយ​មិន​បង្អង់​យូរ ភេសជ្ជៈ​ដែល​ទទួលបាន​ពី​សប្បុរសជន​ខាងលើ ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែង​ឲ្យ​ក្រុមការងារ ធ្វើ​ការបែងចែក​ជូន​ដល់​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ផងដែរ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ថន សេង​តារា ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​ភេសជ្ជៈ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀង​រាល់​ពេល​មាន​កម្មវិធី​ផ្សេងៗ​កន្លងមក​៕

Filed in: ព័ត៌មានជាតិ