ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សំណូមពរ​ឲ្យ​សិក្ខាកាម​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​ដែល​ខ្លួន​ទទួលបាន​ដល់​មូលដ្ឋាន​របស់​ខ្លួន

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សំណូមពរ​ឲ្យ​សិក្ខាកាម​ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​ដែល​ខ្លួន​ទទួលបាន​ដល់​មូលដ្ឋាន​របស់​ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស និង​ប្រគល់​វិញ្ញាបនប័ត្រ​ជូន សិក្ខាកាម ជំនាន់​ទី ៧០ នៅ​វិមាន​៧​មករា ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៨១​រូប នា​រសៀល ថ្ងៃ​សៅរ៍ ១៥​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ការខិតខំ​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​សិក្សា​រយៈពេល​កន្លងមក​នេះ ដោយ​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​។​

​លោកជំទាវ​បាន​បន្តទៀតថា ឆ្លងកាត់​តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល ១​សប្តាហ៍​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​សិក្ខាកាម​គ្រប់​រូប​ទទួល​បាន​នូវ​ធាតុ​ចូល​ដ៏​សំខាន់ ជាពិសេស តាមរយៈ ការធ្វើ​ជា​មន្ត្រី​ដ៏​ល្អ​ប្រពៃ​របស់​គណបក្ស គឺ​ទាមទារ​ឲ្យមាន​ទាំង​សមត្ថភាព ទាំង​គុណធម៌ មាន​គុណធម៌ គឺ​មាន​អត្តចរិត សីលធម៌​ល្អ​ប្រពៃ ស្រប​នឹង​លក្ខន្តិកៈ​គណបក្ស ហេតុនេះ​ទើប​គណបក្ស​បាន​រៀបចំ​ឲ្យមាន​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ក្នុងន័យ​ពង្រឹង និង​បង្កើន​សមត្ថភាព​មន្ត្រី​គណបក្ស ហើយ​សិក្ខាកាម​ដែល​បាន​ឆ្លងកាត់​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស មិន​គ្រាន់តែ​ជា​កម្លាំង​ដ៏​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កម្លាំង​បន្តវេន ដើម្បី​រក្សា​ការពារ​នូវ​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​របស់​គណ​បក្ស​នាពេល​អនាគត​ថែម​ទៀត​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​សិក្ខាកាម​ក្នុង​ជំនាន់​ទី​៧០ នេះ សូម​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ដែល​ទទួល ក្នុង​រយៈពេល​ឧទ្ទេសនាម និង​ធ្វើ​ការផ្សព្វផ្សាយ​បន្ត ដើម្បី​បន្ត​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ