ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន ចំនួន​៦​រូប​បន្ថែម​ទៀត ឱ្យ​ចូល​កាន់តំណែង​ជា​ផ្លូវការ​

​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន ចំនួន​៦​រូប​បន្ថែម​ទៀត ឱ្យ​ចូល​កាន់តំណែង​ជា​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដែល​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក អ៊ុត សំអន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី មកពី​មន្ទីរ​ជុំវិញ​ខេត្ត​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ក្នុងនាម​ជា​ថ្នាក់​ដឹក នាំ​ខេត្ត លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង និង​ត្រូវ​គិតគូរ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដូចជា ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ចូលរួម បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ ដោយ​ខិតខំ​ធ្វើ​យ៉ាងណាឲ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ តាមរយៈ​កា​ផ្សព្វផ្សាយ​វិធានការ​របស​រាជរដ្ឋាភិបាល ៣​កុំ​៣​ការពារ ព្រមទាំង​អនុវត្ត​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​ពិនិត្យ​ដោះស្រាយ​រាល់​ជម្លោះដីធ្លី បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រម​ទាំ ង​បន្ត​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​ជួយ​ដោះស្រាយ​បញ្ហា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់ និង​ដោយ​សន្តិវិធី ទប់ស្កាត់​បញ្ហា​ឆ្លងដែន​ខុសច្បាប់​។​

​សូមបញ្ជាក់​ថា ៖ អភិបាលរង​ខេត្ត​ប៉ៃលិន ដែល​ត្រូវ​ប្រកាស​ចូល​កាន់តំណែង​ទាំងនោះ​រួមមាន​៖
​ទី​១. លោក អ៊ុន ប៊ុនលី ទី​២. លោក រស់ នឿន ទី​៣. លោក សោ សុវណ្ណ ទី​៤. លោក ងួន លី​ណា​
​ទី​៥. លោក សុខ ពិសី និង ទី​៦. លោក ម៉ើង លីដា ។
​ចំណែក​លោក សុខ ពិសី អភិបាលរង​ខេត្ត ដែល​ទើប​ឡើងកាន់តំណែង តំណាង​ឱ្យ​អភិបាលរង ខេត្ត​ទាំងអស់ បាន​ឡើង​ប្តេជ្ញាចិត្ត​ថា ៖ ក្រោយ​រាជរដ្ឋាភិបាល​ផ្តល់ជូន​នូវ​មុខ​តំណែង ក៏​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ​ឥតឧបមា ជូន​ចំពោះ​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​:​អភិបាល ខេត្ត​ប៉ៃលិន ដែល​បាន​ផ្តល់​នូវ​ការសន្តោស​ប្រោសប្រណី​និង​មាន​សេចក្តីទុកចិត្ត ហើយ​តែងតាំង​ជា​អភិ បាល​រង​ខេត្ត​ប៉ៃលិន​។

​ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អភិបាលរង ខេត្ត​ទាំង​៦​រូប ឱ្យ​ខិតខំ​បំពេញ​ការងារ​ភារកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​សាមគ្គី​ផ្ទៃក្នុង​ឱ្យបាន​ល្អ យកចិត្ត​ទុក​ដា ក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដើម្បី​បន្ត​អ​ភិ វ​ឌ្ឍ​ខេត្ត​ប៉ៃលិន​ឱ្យមាន​ការរីកចម្រើន​។ ឯកឧត្តម ក៏​បាន​បញ្ជាក់ថា ការងារ​ធំ មិនមែន​ឱ្យ​ប្រជាពលរដ្ឋ​បម្រើ​នោះទេ គឺ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​ពេញចិត្ត​ពេញ​ថ្លើម ដើម្បី​ឱ្យ​ពួក​គាត់​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ដោយ​ការបោះឆ្នោត​ជូន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ