ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ពលរដ្ឋ​ភូមិ​សំឡូត ស្នើរសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​បុគ្គល​ម្នាក់​ជា​មន្ត្រីរាជការ ធ្វើការ​ឈួសឆាយ​ផ្លូវ​លំចាស់ សង្ស័យ​យក​ជា​ប្រយោជន៍​ឯកជន​

​ពលរដ្ឋ​ភូមិ​សំឡូត ស្នើរសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​បុគ្គល​ម្នាក់​ជា​មន្ត្រីរាជការ ធ្វើការ​ឈួសឆាយ​ផ្លូវ​លំចាស់ សង្ស័យ​យក​ជា​ប្រយោជន៍​ឯកជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​នាំគ្នា​មក​ពឹងពាក់​អ្នកសារព័ត៌មាន ឲ្យជួយ​ផ្សព្វផ្សាយ រឿងរ៉ាវ​ពាក់ព័ន្ធ​និង​បុគ្គល​ម្នាក់​ឈ្មោះ តួ ធាង​ទឺ ភេទ​ប្រុស ជា​មន្ត្រីរាជការ ដែល​បាន​ធ្វើការ​ឈួសឆាយ​ផ្លូវលំ​សាធារណៈ​មួយ​ខ្សែរ ដែល​ពួកគាត់​ធ្វើដំណើរ​ឆ្លងកាត់ ជា​យូរ​ឆ្នាំ​មកហើយ ដោយ​ពួកគាត់​ដាក់​ការសង្ស័យថា អាច​យក​ជា​ប្រយោជន៍​ឯកជន​។ ការ​ពឹងពាក់​អ្នកសារព័ត៌មាន​នេះដែរ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា​៖​ផ្លូវលំ​មួយ​ខ្សែរ​នេះ គឺជា​ផ្លូវលំ​ចាស់ តាំងពី​យូរយារ​ណាស់​មកហើយ មិន​ដែល​មាន​បញ្ហា​ឈួសឆាយ​នោះទេ ទើបតែ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២២ ក៍មាន​បុគ្គល​ម្នាក់​ឈ្មោះ តួ ធាង​ទឺ បាន​មក​ធ្វើការ​ឈួសឆាយ បំភ្លេច​បំផ្លាញ​ផ្លូវលំ ដែល​ពួកគាត់​ធ្លាប់​ធ្វើ​ដំណើរ​ជា​រៀងរាល់ថ្ងៃ ឲ្យ​ខូចខាត​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​តែម្តង​។

​ប្រភព​ព័ត៌មាន​ព័ត៌មាន បាន​បន្តថា​៖ ផ្លូវលំ​មួយ​ខ្សែរ​នេះ ក៍​ជា​ផ្លូវ​យុទ្ធសាស្ត្រ កាលពី​សម័យ​សង្គ្រាម ក្រោយ​ប្រទេស​មាន​សុខសន្តិភាព ក៍មាន​ប្រជាពលរដ្ឋ មក​រស់នៅ​ទី​នេះ ដើម្បី​ធ្វើ​កសិកម្ម​ជាច្រើន​គ្រួសារ រហូតដល់​អ្នក​ខ្លះ ដោយ​មើលឃើញ​ពី​ស្ថានភាព​ផ្លូវលំ​តូច ក៍​រួម​គ្នា​សម្បទាន​ដី​ម្នាក់​បន្តិចៗ​ផងដែរ​។

​ប្រភពព័ត៌មាន ក៍​បាន​បញ្ជាក់ថា​៖ ផ្លូវលំ​មួយ​ខ្សែរ​នេះ កាលពីមុន​តូចចង្អៀត ប៉ុន្តែ​ក្រោយមក​ម្ចាស់​ដី ដែល​នៅ​សងខាង​ផ្លូវលំ​នេះ ក៍​បាន​រួម​គ្នា​សម្បទាន​ដី បង្កើត​ជា​ផ្លូវធំ រហូត​ដល់​ទទឹង​១២ ដោយ​ឈ្មោះ តាំង ប៊ុនហេង សម្បទាន​ដី​ចំនួន​៨​ម៉ែត្រ និង​ឈ្មោះ ផន សុផាន់ សម្បទាន​ដី​៤​ម៉ែត្រ ព្រមទាំង​មាន​លោក លឹម ឈួន ជា​មេឃុំ​ស្តីទី ឃុំ​សំឡូត បោះត្រា​ធ្វើជា​សាក្សី​ផង​ដែរ​។

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ សូម​សំណូមពរ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង មេត្តា​ជួយ​អន្តរាគមន៍ យក​កំណាត់​ផ្លូវលំ​មួយ​ខ្សែរ​នេះ ពី​បុគ្គល​ឈ្មោះ តួ ធាង​ទឺ ដើម្បី​បាន​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​មូលដ្ឋាន របស់​ពួកគាត់​ផងដែរ​។

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោក ធី​ម ព្រឿង មេឃុំ​សំឡូត បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹងតា​មទូរ​ស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ​ថា​៖​លោក បាន​ដឹកនាំ​មន្ត្រីប៉ុស្ត៍ និង​អាជ្ញាធរ​ភូមិ​ចុះទៅពិនិត្យ​រួចរាល​ហើយ​ដែរ ថា​ពិតជា​មាន​ការកាយ​ដី​លើ​ផ្លូវលំ​សាធារណៈ របស់​អ្នកភូមិ​សំឡូត​ពិតប្រាកដ​មែន ហើយ​ចំពោះ​បញ្ហា​នេះ លោក​ក៍​បាន​រៀបចំ​ធ្វើរ​បាយ​ការបញ្ជូន​ទៅ​គណៈ​អភិបាលស្រុក​សំឡូត ដើម្បី​ឲ្យមាន​វិធានការ​យុត្តិធម៌ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​សំឡូត ផងដែរ​។​ចំណែក​លោក តួ ធាង​ទឺ ដែលជា​អ្នក​បញ្ជា​គ្រឿងចក្រ​កាយ​ផ្លូវលំ របស់​ប្រចាព​ល​រដ្ឋ​នេះដែរ អ្នកយកព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​បានទេ ដោយសារ​មិន​មាន​លេខ​ទូរស័ព្ទ សង្ឃឹមថា​លោក​និង​ធ្វើ​ការបកស្រាយ​ជា​ពេល​ក្រោយ​៕

Filed in: ព័ត៌មានជាតិ