ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ ១១ នាក់​ពាក់ព័ន្ធ​រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ឃាត់ខ្លួន​ជនសង្ស័យ ១១ នាក់​ពាក់ព័ន្ធ​រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង ៖​នៅវេលា​ម៉ោង ១៦​និង​៣០​នាទី ថ្ងៃទី ០២ ខែ​កញ្ញា ឆ្នាំ​២០២២ តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ភ្នាក់ងា​រថា​៖ នៅ​ចំណុច​ភូមិ​បារាយណ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង មាន​ករណី​រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។​

​ក្រោយពី​ទទួល​ព័ត៌មាន លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ដោយ​មាន​ការដឹកនាំ និង​សម្របសម្រួល​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ដល់​ភូមិ​បារាយណ៍ ធ្វើការ​បង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១ នាក់ ។​

​ជនសង្ស័យ​ចំនួន ១១ នាក់​មាន​ឈ្មោះ​៖
១.​ឈ្មោះ សុក ចរិយា (​ហៅ​កុយ​) ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ បារាយណ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

២.​ឈ្មោះ ទ្រី​វ ភារម្យ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

៣.​ឈ្មោះ សុក ពុត (​ហៅ​ចិត្រ​) ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​ចេក ឃុំ​សំរោង ក្រុង​ចន្ទ្រា ខេត្ត​ស្វាយរៀង​

៤.​ឈ្មោះ មួង ដា​រ៉ា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​បារាយណ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

៥.​ឈ្មោះ ង៉ាន់ ពៅ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​ទួលអំពិល ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

៦.​ឈ្មោះ ពុធ គា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​បារាយណ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

៧.​ឈ្មោះ ទិ​ត្យ ភក្ដី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​ច្រក​ឬ​ស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

៨.​ឈ្មោះ ស៊ា​ស ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​ច្រក​ឬ​ស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

៩.​ឈ្មោះ នៅ ធី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិ​ច្រក​ឬ​ស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង​

១០.​ឈ្មោះ ណ ចំរើន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិកោះ​ក្បាន កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​

១១.​ឈ្មោះ ប្រុក ខេមរា ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​ភូមិកោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ។​

​ក្នុង​នោះ​កម្លាំង​អាវុធហត្ថ​បាន​ចាប់​យក​វត្ថុតាង​រួម ៖
­១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១០ កញ្ចប់ (​ធំ ០៥ កញ្ចប់ តូច ០៥ កញ្ចប់​) មាន​ទម្ងន់ ១០៣.៦៩ ក្រាម (​គិត​ទាំង​សំបក វេច​ខ្ចប់​) ទម្ងន់​ថ្នាំ​សុទ្ធ ៩៨.២៤ ក្រាម​
­២.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ចំនួន ០១ គ្រឿង​
­៣.​អាវុធខ្លី​ចំនួន ០១ ដើម (​ខូច​)
­៤.​អាវុធ​កែច្នៃ​(​បាញ់​គ្រាប់កង់​) ចំនួន ០២ ដើម​
­៥.​គ្រាប់​អាវុធ​កែច្នៃ​(​បាញ់​គ្រាប់កង់​) ចំនួន ០១ កញ្ចប់​ធំ​
­៦.​គ្រាប់​អាវុធ​ម៉ាក​វ៉ាន់​ដឺ​ឡុង ចំនួន ១០០ គ្រាប់​
­៧.​ដាវ​សាំ​រ៉ៃ ចំនួន ០២ ដើម​
­៨.​ទូរស័ព្ទដៃ​ចំនួន ០៨ គ្រឿង​
៩.​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន និង​រក្សា​ទុក នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕​

Filed in: ព័ត៌មានជាតិ