ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ជានិច្ច​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់​ជានិច្ច​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ល្ងាច ថ្ងៃ​សៅរ៍ ៨​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សរាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២២
​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឆ្លៀត​ពេល​វេលា​ជួប​សំណេះសំណាល លើកទឹកចិត្ត​ដល់ ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ ដែល​ឡើងមក​ប្រកួត ជាមួយ​ក្រុមកីឡា​ក​របាល់ទាត់ សាលា​បាល់ទាត់​ជាតិ ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ ដណ្តើម​យក​លេខ​៣ និង​លេខ​៤ នៅ​ទូទាំង​ប្រទេស នៅ​ទីតាំង​សាលា​បាល់ទាត់​ជាតិ​បាទី ស្រុក​បាទី ខេត្តតាកែវ​។​

 

ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ ក៏​មាន​វត្តមាន អតីត​កីឡាករ នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ របស់​ឯកឧត្តម រ័ត្ន ស្រ៊ាង កាលពី​ជាង​9​ឆ្នាំមុន មក​ចូលរួម​ផងដែរ ដែល​កាលនោះ​គឺ​ឯកឧត្តម រ័ត្ន ស្រ៊ាង នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ លោក​បាន​គាំទ្រ​និង​លើកស្ទួយ​វិស័យ​កីឡា​បាល់ទាត់ ក្នុង​ខេត្ត​បន្ទាយមានជ័យ​យ៉ាង​ផុលផុស តាមរយៈ​ការបង្កើត​ក្លឹប​កីឡាបាល់ទាត់​ស្ត្រី បាល់ទាត់​យុវជន បាល់ទាត់​កុមារ​ក្រោម​១៣​ឆ្នាំ បាន​ផ្តួចផ្តើម​ឲ្យមាន​ការបណ្តុះបណ្តាល អាជ្ញាកណ្តាល​, គ្រូបង្វឹក​បាល់ទាត់​ទាំង​តារាង​ធំ​និង​ហ្វុត​សាល ជាច្រើន​វគ្គ​ទូទាំង​ខេត្ត ដោយ​មាន​ការសហការណ៍​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុ​ជា និង​បាន​បង្កើត​ពានរង្វាន់​ប្រកួតប្រជែង​តាម​បណ្តា​ស្រុក ទូទាំង​ខេត្ត​បន្ទាយមានជ័យ ជា​ប្រចាំ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា លោក​ពិតជា​មាន​ការរំភើប​ខ្លាំងណាស់ រយៈពេល​៩​ឆ្នាំ​ដែល​លោក​បាន​ផ្លាស់​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​កាន់​តំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាប់តែ​អតីត​ក្រុម​កីឡាករ​បាល់ទាត់​U13 នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​របស់លោក ជាច្រើន​នាក់ បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​និង​ជា​កីឡាករ​ឆ្នើម​នៃ​ក្លឹប​ថ្នាក់ជាតិ​ល្បីៗ​ជាច្រើន​ផងដែរ ជាក់ស្តែង​ដូចជា​៖
១/ កីឡាករ ឱ ភារុន បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​បឹងកេត (​ជាប់​ជម្រើសជាតិ ឈុត​ធំ​)
២/ កីឡាករ ផាន សុផេន បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង (​ជាប់​ជម្រើសជាតិ ឈុត​ធំ​)
៣/ កីឡាករ សឿត ណា​វ៉ា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​បឹងកេត (​ជាប់​ជម្រើសជាតិ U23)
៤/ កីឡាករ ដោ រ៉ូ​ហ្សា​ន់ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អាយ​អេស អា​យ ដង្កោ​សែន​ជ័យ (​ជាប់​ជម្រើសជាតិ U23)
៥/ កីឡាករ ជូ សិន​ទិ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង (​ជាប់​ជម្រើសជាតិ U20)
៦/ កីឡាករ សុវណ្ណ ដូ​ណា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អង្គរ​ថា​យ​ហ្គឺ (​ជាប់​ជម្រើសជាតិ U20)
៧/ កីឡាករ ឃុន សេង​ថៃ បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​អគ្គីសនី​កម្ពុជា​
៨/ កីឡាករ ពៅ ចាន់​ថេត បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង​
៩/ កីឡាករ សា​វ៉ែង សំណាង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​
១០/ កីឡាករ ជួង មករា បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​គី​រី​វង្ស​សុខ​សែន​ជ័យ​
១១/ កីឡាករ ចាន់ ហួ​ង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់ អាយ​អេស អា​យ ដង្កោ​សែន​ជ័យ​
១២/ កីឡាករ រី លាភ​ផេង បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​
១៣/ កីឡាករ ស្រួច ជី​វន្ត បច្ចុប្បន្ន​លេងឲ្យ ក្លឹប​បាល់ទាត់​អគ្គីសនី​កម្ពុជា និង​
១៤/ អតីត​គ្រូបង្វឹក​ក្នុង​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ លោក សាប៊ូ​ន វិ​នតា បច្ចុប្បន្ន​ក្លាយជា នាយក​អភិវឌ្ឍន៍​យុវជន ក្លឹប​បាល់ទាត់​បឹងកេត​។​

​និយាយ​ដល់​គ្រា​កាល​នៅ​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​ប្រែ​ទឹកមុខ​ក្តុកក្តួល​អួលដើមក ដោយ​មនោសញ្ចេតនា​នឹករលឹក បងប្អូន​ប្រជាពលរដ្ឋ​អ្នក​បន្ទាយមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ទំនាក់ទំនង​ការងារ​ជាមួយ​គ្នា​កាលពី​៩​ឆ្នាំមុន ជា​ពិសេស​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា​ដែល​មិនអាច​បំភ្លេច​បាន​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការប្រកួត​នា​ពេលកន្លងមក រហូត​ឈាន​មក​ដល់​វគ្គ​ប្រកួត​៤​ក្រុម​ចុងក្រោយ​នា​ពេល​នេះ ហើយ​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​ទាំងអស់ ក្រៅ​ពី​យក​ពេលវេលា​លេង​កីឡា ក៏​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ថែម​ផងដែរ កុំ​យក​ពេលវេលា​ទៅ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ ឬ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល​ដល់​ខ្លួនឯ​ង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​បន្ទាប់​ពី​សំណេះសំណាល​រួចរាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល ចែកជូន​ដល់​ក្រុម​កីឡាករ សាលា​តម្រង់ទិស អាយុ​ក្រោម​១៨​ឆ្នាំ (U18) ខេត្ត​បន្ទាយមានជ័យ​ទាំងអស់ គ្រូបង្វឹក​និង​ជំនួយការ ដែល​ដឹកនាំ​ក្រុម​កីឡាករ​មកពី​ខេត្ត​បន្ទាយមានជ័យ អតីត​កីឡាករ​និង​គ្រូបង្វឹក នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ គ្រប់​គ្នា​ដែល​មាន​វត្តមាន​ក្នុងឱកាស​នោះ និង​បាន​នាំ​ប្អូនៗ​ក្រុម​កីឡាករ គ្រូបង្វឹក ជំនួយការ​ទាំងអស់ ទៅ​បរិភោគ​អាហារ​ប៊ូ​ស​ហ្វេ រួមគ្នា ប្រកបដោយ​ភាពស្និទ្ធស្នាល​សប្បាយរីករាយ​ក្រៃលែង​៕​

Filed in: ព័ត៌មានជាតិ