ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​វរសេនីយ៍ត្រី ស៊ា សៅ​ឌី អធិការរង ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត នៅ​ពេល​រាត្រី​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​!

លោក​វរសេនីយ៍ត្រី ស៊ា សៅ​ឌី អធិការរង ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត នៅ​ពេល​រាត្រី​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​យប់​ថ្ងៃ​សុក្រ ៧​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វស័​កព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អនុវត្ត​បទបញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អធិការរង​គ្រប់​ផ្នែក​ជំនាញ ដឹកនាំ​កម្លាំង ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​នឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល​។ (​ដឹកនាំ​កម្លាំង​ដោយ​)

​លោក​វរសេនីយ៍ត្រី ស៊ា សៅ​ឌី អធិការរង ទទួល​ផែនកា​រងារ​ជំនួយការ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការដើរ​ល្បាត​នៅ​ពេល​រាត្រី​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ នឹង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នគរបាល ក្រុង​ប៉ោយប៉ែត ក៏​បាន​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ មាន​ហេតុការណ៍​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​របស់​បងប្អូន រស់នៅ​សូម​រាយការណ៍​មក​កាន់​លេខ​ទូរស័ព្ទ​0977780164 ដើម្បី​កម្លាំង​នគរបាល​ប្រចាំ​បញ្ជា​ចុះ​ធ្វើការ​ទប់ស្កាត់​នឹង​បង្ក្រាបាន​ទាន់​ពេលវេលា​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ