ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ទីតាំង​ចែកចាយ​គ្រឿងញៀន​ដុះ​ស្លែ​មួយ​កន្លែង ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​៥​លើក​ផ្ទួនៗ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១៦​នាក់ បញ្ជូនទៅ​តុលាការ​!

ទីតាំង​ចែកចាយ​គ្រឿងញៀន​ដុះ​ស្លែ​មួយ​កន្លែង ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​៥​លើក​ផ្ទួនៗ​គ្នា​ទាំង​យប់​ទាំង​ថ្ងៃ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១៦​នាក់ បញ្ជូនទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាមរយៈ​ការ​លួច​ផ្តល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មកកាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរ​យៈផេក​ផ្លូវកា​ររបស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ថា មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច ផ្លូវ​បេតុង ក្នុង​បុរី​សន្តិភាព​២ ស្ថិតក្នុង​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយពេល​ទទួលបាន​ព័ត៌មាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាក់បទបញ្ជា​ដោយផ្ទាល់ ដល់​ក្រុមការងារ ដែលមាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការស្រាវជ្រាវ​និង​បង្ក្រាប​ទីតាំង​ខាងលើនេះ ចំនួន​០៥​លើក​ផ្ទួនៗ​គ្នា​ទាំង​ពេលយប់ និង​ពេល​ថ្ងៃ និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១៦​នាក់ និង​ចាប់​យក​នូវ​វត្ថុតាង​គ្រឿងញៀន​សរុប​ចំនួន​៥៥​កញ្ចប់​តូច​ធំ ព្រមទាំង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួនទៀត បញ្ជូនទៅ​តុលាការ ជា​បន្តបន្ទាប់ ដូច​ភ្លៀងរលឹម​។​

– លើក​ទី​១៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ សំ ឃ្លោក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង ឈ្មោះ ណើ រិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដកហូត​ថ្នាំញៀន​បាន​ចំនួន ១៥​កញ្ចប់​តូច​ធំ​។​
– លើក​ទី​២៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ ប៉ោ​ត ប៉ុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង ឈ្មោះ សន ពិសិដ្ឋ ភេទ ប្រុស អាយុ​២៣​ឆ្នាំ ដកហូត​ថ្នាំញៀន​បាន​ចំនួន​០៥​កញ្ចប់​។
– លើក​ទី​៣៖ នៅ​យប់​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ សួស សារ៉ាត់ ហៅ​មី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង ឈ្មោះ ចាន់ ដា​រា​រិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដកហូត​សម្ភារៈ​ជក់​គ្រឿងញៀន​មួយចំនួន​។​
– លើក​ទី​៤៖ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ឈ្មោះ យឹម វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ឈ្មោះ យឹម ចាន់​សុខលី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ឈ្មោះ សេម ឌី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ញឹង ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដកហូត​ថ្នាំញៀន​បាន​ចំនួន​១៨​កញ្ចប់​តូច​ធំ​។ ក្នុង​ប្រតិបត្តិការ​លើក​ទី​៤​នេះ​ផង​ដែរ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹម វាសនា បាន​លាន់មាត់​គួរឲ្យ​អស់សំណើច​ថា “​ហាក ចាប់​បាន​ពុក​ខ្ញុំ​ដែរ គាត់​ទើប​នឹង​ចេញពី​មណ្ឌល​ម្សិលមិញ​ហ្នឹង​”​។​
– លើក​ទី​៥៖ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ឈ្មោះ សម្បត្តិ កែវ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ឈ្មោះ ជា ដា​នី​ត ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ឈ្មោះ ពៅ បញ្ញា​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​, ឈ្មោះ អ៊ុយ ផានិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដកហូត​ថ្នាំញៀន​បាន​ចំនួន​០៧​កញ្ចប់​។ ក្នុង​ប្រតិបត្តិការ​លើក​ទី​៥​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ដឹង​ថា​គ្រឿងញៀន​ដែល​ជនសង្ស័យ​បាន​ចែកចាយ គឺ​យក​មក​ពី​ខេត្ត​កំពង់ស្ពឺ ដូច្នេះ​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែនដី បន្ត​ទៅ​សហការ​ជាមួយ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​គងពិសី ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត ឈ្មោះ វ៉ាន សុភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ឈ្មោះ ភី ច​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ភាន​សា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដកហូត​ថ្នាំញៀន​បាន​ចំនួន​១០​កញ្ចប់​បន្ថែមទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការងារ​បង្ក្រាប​របស់​សមត្ថកិច្ច​អាច​ធ្វើ​សម្រេច​ទៅ​បាន ក៏​ដោយសារ​មាន​ការចូលរួម​សហកា​រ​ផ្តល់ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ផងដែរ ដូច្នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សូម​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន និង​រាយការណ៍​អំពី​បទល្មើស​ដែល​ខ្លួន​បាន​ដឹង មកកាន់ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ឬ​តាម​ប្រព័ន្ធ​WhatsApp ឬ Telegram លេខ ០៣១ ៥៥៥ ៥៦៦៩ ឬ​តាមរ​យៈផេក​ហ្វេស​ប៊ុក​ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie ក្រុមការងារ​ធានា​រក្សា​ការសម្ងាត់​ជូន​បងប្អូន​គ្រប់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ