ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រសួងមហាផ្ទៃ ជូនដំណឹង​ជា​ថ្មី​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ស្តីពី​ការផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា

ក្រសួងមហាផ្ទៃ ជូនដំណឹង​ជា​ថ្មី​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ស្តីពី​ការផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​ថ្មី​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ស្តីពី​ការផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនបរទេស អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា សម្រាប់​ប្រើប្រាស់​ដើម្បី​បម្រើ​ជីវភាព​ប្រចាំថ្ងៃ តាម​អ្វី​ដែល​បាន​ទទួលស្គាល់​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​

​សេចក្តីជូនដំណឹង​នេះ បាន​ធ្វើឡើង ក្រោយ​ក្រសួងមហាផ្ទៃ​សង្កេតឃើញថា នៅ​មាន​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​មួយ​ចំនួន ពុំទាន់​បាន​ជ្រួតជ្រាប និង​ទទួលស្គាល់​តម្លៃ​ក្នុងការ ប្រើប្រាស់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​កម្ពុជា​។​

​ក្រសួង​នេះ បាន​បញ្ជាក់បន្ថែម​ថា អនុវត្ត​តាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ០៥ ន​.​ស​/៩៤ ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៩៤ ក្រសួងមហាផ្ទៃ បាន​ចេញ​ប័ណ្ណ​ស្នាក់នៅ អចិន្ត្រៃយ៍ ជូន​ដល់​ជនបរទេស​អន្តោ​ប្រវេ​សន្ត ដែល​បាន​ទទួលស្គាល់​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ សម្រាប់​ប្រើប្រាស់​បម្រើ​ជីវភាព​ប្រចាំថ្ងៃ ដូចជា ការស្នើ​សុំ​សេវា រដ្ឋបាល​សេវាសាធារណៈ សេវា​សុខភាព សេវា​ធនាគារ ការទិញ​លក់​ចលនវត្ថុ អចលនវត្ថុ ការធ្វើ​អាជីវកម្ម ការស្នើសុំ​ធ្វើ​ការងារ​តាម​រោងចក្រ សហគ្រាស និង​សកម្មភាព​មួយចំនួនទៀត ដែល​ច្បាប់​អនុញ្ញាត​សម្រាប់​ជនបរទេស​។​

​ទន្ទឹម​នេះ​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​សេចក្តីណែនាំ​លេខ ០១៥ ស​ណន ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា​ឆ្នាំ​២០១៩ ស្តីពី​ការ​ចេញ​លិខិត​រដ្ឋបាល និង​លិខិតអត្រានុកូលដ្ឋាន ឱ្យ​សហព័ទ្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្តោ​ប្រវេ​សន្ត ដែល​ក្នុង​សេចក្ដីណែនាំ​នោះ ក៏​មាន​ជម្រាបជូន​អំពី​តម្លៃប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ដែល​ក្រសួង​បាន ចេញ​ឱ្យ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​ផងដែរ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ទៀតថា សេចក្ដីណែនាំ​លេខ ០១៥ ស​ណន ត្រូវបាន​ផ្សព្វផ្សាយ​ជាច្រើនលើក ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​សង្កេតឃើញថា នៅ​មាន​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​មួយ​ចំនួន ពុំទាន់​បាន​ជ្រួតជ្រាប និង​ទទួលស្គាល់​តម្លៃ​ក្នុង​ការប្រើប្រាស់​ប័ណ្ណ ស្នាក់​នៅ​អចិន្ត្រៃយ៍ នេះ​នៅឡើយ​។​

​ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន ដើម្បី​ទទួល​ស្គាល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនបរទេស​អន្តោ ប្រវេ​សន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្កលក្ខណៈ​ស្របតាម​ច្បាប់​ជា​ធរមាន​៕

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​៖

Filed in: ព័ត៌មានជាតិ