ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​កម្ពុជា​-​ថៃ ព្រម​ព្រៀម​គ្នា​បង្កើត​ស្ដង់ដារ​រួម ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​

​កម្ពុជា​-​ថៃ ព្រម​ព្រៀម​គ្នា​បង្កើត​ស្ដង់ដារ​រួម ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បាន​ព្រមព្រៀង​គ្នា បង្កើត​ស្ដង់ដារ​រួមមួយ (SOP) ដើម្បី​ទប់ស្កាត់ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស បន្ថែម​ពីលើ​ការធ្វើ​បត្យាប័ណ្ណ និង​កិច្ច សហការ​អនុវត្ត​តាម​ច្បាប់ព្រហ្មទណ្ឌ​។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍​អោយដឹង​បន្ទាប់​ពី​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង ចូលរួម​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ ទាក់ទង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ស្តីពី នីតិវិធី​ច្បាប់​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២​។​

​លោកស្រី បាន​បន្តថា កិច្ចព្រមព្រៀង​សហប្រតិបត្តិ​នេះ មាន​សារសំខាន់​ណាស់ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​រវាង​ប្រទេស​ទាំង​ពីរ ដោយ​នីតិវិធី អនុវត្ត​ការងារ​បទល្មើស​ជួញដូរ​មនុស្ស​នេះ ប្រទេស​ទាំង​ពីរ​អនុវត្ត​ខុស​គ្នា​ខ្លះ ដូចនេះ ទើប​កម្ពុជា​-​ថៃ រួម​គ្នា​បង្កើត​ស្ដង់ដារ​តែមួយ ដើម្បី​អនុវត្ត​នេះ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​លោកស្រី បាន​ទៀត​បន្ត​ថា ប្រទេស​ទាំង​ពីរ នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ធ្វើការ​រួមគ្នា ខណៈ​ភាគី​កម្ពុជា​បាន​រៀបចំ​យន្តការ តាម​កា​គ្រោងទុក​រួច ហើយ​ភាគី​ថៃ សូម​ពន្យា​ពេល​ដល់​ខែតុលា ឆ្នាំ​២០២២ ដើម្បី​រៀបចំ​យន្តការ​របស់ខ្លួន ដែល​បន្ទាប់ពីនោះ​មក ប្រទេស​ទាំង​ពីរ​នឹង​ចែករំលែក​នូវ​បទពិសោធន៍ នីតិវិធី វិស័យ​ច្បាប់ ដើម្បី​ដាក់​បញ្ចូល​គ្នា ។

​នៅ​ខែ​វិច្ឆិកា​ចុងឆ្នាំ​នេះ ភាគី​ទាំងពីរ​គ្រោង​រៀបចំ​សិក្ខាសាលា​រួមគ្នា ហើយ​មន្ត្រី​ជំនាញ នឹង​ស្នើ​សុំ​គោល​កាណ៍​ពីរ​ប្រមុខ​រាជរដ្ឋាភិបាល ដោយពេល​សិក្ខាសាលា​ទ្វេភាគី​នោះ នឹង​មាន​ការដាក់បញ្ចូល​ទៅ​ជា​បទដ្ឋាន ឬ​នីតិវិធី​ប្រតិបត្តិ​មួយ ដែល​មាន​លក្ខណៈ​ជា​ស្ដង់ដារ បើ​មិន​ធ្វើបែបនេះ​ទេ គឺ​ប្រព្រឹត្តិ​ទៅ​មិន​លូន​។​

​លោកស្រី ជូ ប៊ុន​អេង បានបញ្ជាក់​ថា កិច្ចព្រមព្រៀង​នេះ គឺជា​លើក​ដំបូង​ហើយ សម្រាប់​ប្រទេស​ក្នុង​តំបន់ ហើយ​សង្ឃឹមថា វា​នឹង​ក្លាយជា​គំរូ​មួយ សម្រាប់​ប្រទេស​សមាជិក អាស៊ាន ដើម្បី​ធ្វើការ​រួមគ្នា ឲ្យ​កាន់តែ​ជិតស្និទ្ធ លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​គួរបញ្ជាក់​ថា កម្ពុជា​តែង​មាន​ករណី​អំពើ​ជួញដូរ​មនុស្ស តាម​លក្ខណៈ​ពួក​មេខ្យល់​នាំ​ពលករ​ខ្មែរ លួច​ឆ្លងដែន​ដោយ​ខុស ច្បាប់ ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ ហើយ​អាជ្ញាធរ​តាម​ព្រំដែន ក៏​បាន​ទប់ ស្កាត់ និង​បង្ក្រាប​ពួក​មេខ្យល់ រួម​ទាំង​កសាង​នីតិវិធី​បញ្ជូនទៅ​តុលាការ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ