ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលរង​ខេត្ត​ស្វាយរៀង​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជួយ​ថែទាំ​ផ្លូវ​ដែល​ធ្វើ​រួចហើយឲ្យ​បានយូរអ​ង្វែង​

អភិបាលរង​ខេត្ត​ស្វាយរៀង​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជួយ​ថែទាំ​ផ្លូវ​ដែល​ធ្វើ​រួចហើយឲ្យ​បានយូរអ​ង្វែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​: លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ដ​ចុះ​មូលដ្ឋាន​ឃុំ​អង្គ​ប្រស្រែ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​អង្គ​ប្រស្រែ​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ចាក់​បេតុង​ចូល​វត្ដ​ត្រពាំង​ព្រីង ក្រោយ​ពី​ការស្ថាបនា​រួច​ហើយ​នា​ពេល​នេះ​សូមមេត្តា​ជួយ​ថែទាំ​ឲ្យបាន​យូរអង្វែង ព្រោះនេះ​ជា​ផលប្រយោជន៍​រួម​របស់​យើងទាំងអស់គ្នា ។​

​លោក​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​ទី​២៦​ខែសីហា​បន្ទាប់ពី​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ដ​ចុះ​មូលដ្ឋាន​ឃុំ​អង្គ​ប្រស្រែ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​អង្គ​ប្រស្រែ ព្រមទាំង​សហការី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​លក់ដូរ និង​ចុះ​ពិនិត្យ​ស្ថានភាព​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ នៃ​លក់ដូរ​របស់​ប្រជាពលរដ្ឋ នៅ​ផ្លូវ​ចូល​វត្ដ​ត្រពាំង​ព្រីង ស្ថិតក្នុង​ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាស​ហែក ក្រោយ​ពី​ការស្ថាបនា​ផ្លូវ​បេតុង​រួចរាល់ ។​

​លោក ហែម ពិសិដ្ឋ បាន​បន្ថែមទៀតថា​ការអភិវឌ្ឍ​ប្រទេស​អាច​ដំណើរការ​ទៅ​បាន​ដោយសារ​ប្រទេស​ជាតិ​យើង មាន​សន្តិភាព ហើយ​សន្តិភាព​នេះ​គឺ​មាន​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បានឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​នេះ​ឲ្យ​គង់វង្ស​យូរអង្វែង​។​

​លោក​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​បាន​ផ្លូវ​ចាក់​បេតុង​ល្អ​ហើយ​នោះ​ត្រូវ​ចេះ​ថែរក្សា​អោយបាន​គង់វង្ស​យូរអង្វែង​សម្រាប់​ប្រើប្រាស់ ហើយ​ក៏​សូមឲ្យ​បងប្អូន​យើង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​គឺ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ