ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ម្ចាស់​រថយន្ដ​ដឹក​ធ្យូង​ចោទ​ទៅលើ​លោក​នាយ​សង្កាត់រដ្ធបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ជំរិត​ទា​លុយ​១​លាន​រៀល​

ម្ចាស់​រថយន្ដ​ដឹក​ធ្យូង​ចោទ​ទៅលើ​លោក​នាយ​សង្កាត់រដ្ធបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ជំរិត​ទា​លុយ​១​លាន​រៀល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​) ៖ មាន​ហេតុ​ការណ៏​ប្រកែក​គ្នា​តឹងសរសៃក​ផ្អើល​អស់​អ្នកភូមិ​ចេញ​មក​មើល​ព្រោងព្រាត​បង្ក​ឡើង​រវាង​សមត្ថកិច្ច​ជំនាញ​មេព្រៃ​ជាមួយនឹង​ម្ចាស់​រថយន្ត​ដឹក​ធ្យូង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែ​សីហា​ឆ្នាំ​២០២២​ម្សិលមិញ​នេះ​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​ប្រី​យ៏ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​បើ​យោង​តាម​ការ​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​បាន​បញ្ជាក់​ពី​ការលើក​ឡើង​លោកស្រី​ដែល​ជា​ម្ចាស់​ឡាន​កូរ៉េ​មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​3A1449​ដឹក​ធ្យូង​ចំនួន​២០០​កា​រ៉ុង​គោលដៅ​ពី​ស្រុក​អន្លង់វែង​ឆ្ពោះទៅ​កាន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ខណ​:​ពេល​ដែល​មាន​មន្ត្រី​ជំនាញ​មេព្រៃ​ហៅ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ក្រោយមក​ក៏​មាន​ការ​ប្រកែក​គ្នា​បន្ទាប់មក​លោក​ស្រី​ម្ចាស់​ឡាន​ក៏​បាន​ចោទ​ចង្អុល​ទៅ​លោក​វ៉ុន ប៊ុន ធឿន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ថា​បាន​ស្ទាក់​ចាប់​ជំរិត​ទា​លុយ​ពី​គាត់​ដែល​ដឹក​ជញ្ជួាន​ធ្យូង​ក្នុង​មួយ​រថយន្ត​ចំនួន​១​លាន​រៀល​ជា​ថ្នូរ​ទៅ​នឹង​មិន​ធ្វើ​ការឃាត់​រថយន្ត​ទុក​និង​ដឹក​យកទៅ​រក្សាទុក​នៅ​ឯនា​យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​។​

​ប្រភព​ពី​លោកស្រី​ម្ចាស់​រថយន្ត​ដឹក​ធ្យូង​បាន​និយាយ​ក្នុង​ការ​ឡាយ​ផ្ទាល់​ថា​ក្រោយមក​គាត់​សុំ​បង់​ត្រឹម​៤០​មុឺន​រៀល​ដើម្បី​បញ្ចាប់រឿង​តែ​លោក​មិន​ព្រម​ក៏​មាន​ការ​ប្រកែក​គ្នា​រហូតដល់​មាន​អ្នក​សារពត៌មាន​ធ្វើការ​ឡាយ​ពេញ​នឹង​តែម្តង​។​

​ទាក់ទិន​ទៅ​នឹង​ការចោទប្រកាន់​ពី​ម្ចាស់​ឡាន​ដឹក​ធ្យូង​នេះ​ដែរ​លោក​វ៉ុន​ប៊ុនធឿ​ននាយ​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​អន្លង់វែង​បាន​អះអាង​តាម​ទូរស័ព្ទ​ប្រាប់ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២៦​ខែ​សីហា​ឆ្នាំ​២០២២​នេះ​ថា នៅក្នុង​ហេតុ​ការ​នៅ​ត្រង់​ចំណុច​ខាងលើ​នឹង​លោក​បាន​នៅ​កន្លែងកើតហេតុ​ពិតប្រាកដ​មែន​ដោយ​ឡែក​រឿង​ម្ចាស់​ឡាន​បាន​ចោទ​ចង្អុល​មក​លោក​ថា​ជំរិត​ទា​ប្រាក់​ពី​គាត់​ចំនួន​១​លាន​រៀល​ជា​ធ្នូរ​ទៅ​នឹង​ការដោះលែង​នោះ​លោក​ពុំ​ទទួលយក​នោះ​ទេ​ក្នុងនាម​លោក​គ្រង​ឯកសណ្ធាន​ហើយ​ចុះ​អនុវត្ត​ន៏​គឺ​ធ្វើ​ការងារ​តាម​ជាក់ស្តែង​។​

​លោកនាយ​សង្កាត់រដ្ធបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រោយពី​មាន​ការ​ប្រកែក​គ្នា​អស់​ជាច្រើន​ម៉ោង​កន្លងមក​នៅ​ថ្ងៃ​ដដែល​នោះ​ខាង​លោក​ស្រី​ជា​ម្ចាស់​ឡាន​ក៏​មាន​កិច្ច​អន្តរាគ​ម​ន៏​ពី​ខាង​បងប្អូន​ដែល​ជា​មន្ត្រី​ប៉ូលីស​ធ្វើការ​សម្របសម្រួល​សុំ​ឲ្យ​ឡាន​ដឹក​ធ្យូង​ដើម្បី​ធ្វើដំណើរ​ទៅ​គោលដៅ​បន្តទៀត​។

​សូមបញ្ជាក់​ថា​លោកនាយ​សង្កាត់​ក៏​បាន​ប្រាប់​បន្តថា ក្នុងនាម​លោក​ជា​មន្ត្រី​អនុវត្ត​ន៏​ច្បាប់​បើ​កាលណា​មាន​សមត្ថកិច្ច​ដូច​គ្នា​មក​សុំ​អន្តរាគ​ម​ន៏​ចឹង​លោកក៏​មាន​ការយោគយ​ល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក បើសិនជា​លោក​ចាប់​យក​ទៅ​រក្សាទុក​នៅ​សង្តាត់រ​ដ្ធ​បាល​ព្រៃឈើ​គឺ​ដូច​ធ្វើបាប​ប្រជាពលរដ្ឋ​ចឹង ដូចនេះ​លោក​ក៏​មាន​មនោ​ស​ច្ចេតនា​បានអនុញ្ញាត​ឲ្យ​រថយន្ត​នោះ​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ហើយ​ខាង​ម្ចាស់​ឡាន​ក៏​បាន​ធ្វើការ​សុំទោស​បក​ស្រាយ​តាម​ក្លីប​វីដេអូ​ថា​លោកនាយ​សង្កាត់​ពិតជា​ពុំ​បាន​ទា​លុយ​ពី​គាត់​ចំនួន​១​លាន​នោះទេ​មូលហេតុ​មក​ពី​គាត់​ខឹង​ក៏​ចេះ​តែ​និយាយ​ទៅ​។​

Filed in: ព័ត៌មានជាតិ