ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​បើក​ដំណើរការ ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដែល​មាន​ប្រវែង​១,០០០​ម៉ែត្រ ស្រប​តាម​ផ្លូវ​បេតុង (​ផ្លូវ​បឹង​រំ​ចង់​) ពី​ផ្លូវជាតិ​លេខ​២ ឆ្ពោះ​មក ភូមិ​ព្រែក​កំពឹស ដោយ​ឯកឧត្តម រ័ត្ន ស្រ៊ាង និង​ក្រុមការងារ រួមជាមួយ ក្រុមហ៊ុន​បុរី ប៊ែល​វីឡា រួម​គ្នា​ចំណាយ​ថវិកា ក្នុង​គម្រោង​ទឹកប្រាក់ សរុប​ប្រមាណ​ជា ៥០,០០០$ (​ប្រាំ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​ប្រព័ន្ធ​លូ​រំដោះ​ទឹក​មួយ​ខ្សែ​នេះ​មាន​សារប្រយោជន៍​សំខាន់​ណាស់ ដែល​អាច​ធានា រំដោះ​ទឹក​ពី​ក្នុង​សង្កាត់​ចំនួន​០៤ គឺ​ទឹក​ដែល​ហូរ​ជន់​ធ្លាក់​មក​ពី​សង្កាត់​ស្ពានថ្ម សង្កាត់​រលួស សង្កាត់​ទៀន​ចូល​មក​ភូមិសាស្ត្រ សង្កាត់​ព្រែក​កំពឹស​តាម​មុខ​ច្រក បុរី​វី​អាយ​ភី ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​លិចលង់​ដល់​ភូមិ​ព្រែកកំពឹស​ទាំងមូល និង​មួយ​ផ្នែក​នៃ ភូមិ​ក្រាំងស្វាយ ។

​ប្រព័ន្ធ​លូ​មួយ​ខ្សែ​នេះ​គឺ​មាន​គុណសម្បត្តិ​ទទួល​រំដោះ​ទឹក​ដែល​ហូរ​កាត់​សង្កាត់​ទាំង​៤​ក្នុង​ខណ្ឌ​ដង្កោ​ខាងលើ បង្ហូរ​ចូល​ប្រឡាយ​លេខ​៦៦ ចាក់​ឆ្ពោះ​ចុះ​ទៅ​ដល់​ស្ទឹង​តា​ហោ តាម​ប្រព័ន្ធ​លូ​ធំ​ដែល​ឯកឧត្តម រ័ត្ន ស្រ៊ាង ធ្លាប់បាន​ជួយ​កសាង និង​បាន​ជួលជុល​កែលម្អ​ឡើង​វិញ​កាលពី​ឆ្នាំកន្លងមក​។​

​ដូច​ទម្លាប់​រាល់ដង​ផងដែរ រាល់​ពេល​មាន​កម្មវិធី​ចុះ​មូលដ្ឋាន ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ អាហារសម្រន់ ភេសជ្ជៈ និង​ទឹក​សុទ្ធ ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់ បរិភោគ​រួមគ្នា ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធស្នាល​។ តែ​សម្រាប់​កម្មវិធី លើក​នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ចែក​បន្ថែម នូវ​ភេសជ្ជៈ​ផ្លែឈើ​ជូន​ដល់​បណ្តា​ភូមិ​ទាំងអស់ ក្នុង​សង្កាត់​ព្រែកកំពឹស ព្រមទាំង សាលាសង្កាត់ និង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស ក៏​ដូច​ជា​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់​ដែល​បាន​ចួលរួម​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ