ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន អញ្ជើញ​ចុះ​ពិនិត្យ​អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​!

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន អញ្ជើញ​ចុះ​ពិនិត្យ​អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ​របស់​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​សាងសង់​បន្ថែម លើ​អគារ​ស្នាក់នៅ​របស់​កង​កម្លាំង​ដែល​សាងសង់​រួច​នា​ពេលកន្លងមក ។

​នា​ឱកាស​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នោះដែរ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ជំរុញ​ដល់​ក្រុម​ការងារ​ទទួល​សាងសង់​អគារ​រដ្ឋបាល និង​អគារ​ប្រចាំការ​ឱ្យ​បាន​លឿន​ផងដែរ ។
​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ក៏​បាន​ណែនាំ​បន្ថែម​ដល់​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ត្រូវ​រៀបចំ​លម្អ​ក្នុង​បរិវេណ​មូលដ្ឋាន​របស់​ខ្លួន​ឱ្យមាន​សោភ័ណ្ឌភាព​នឹង​អនាម័យ​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត នៅពេល​សាងសង់​អគារ​ទាំងពីរ​ខាងលើ​នេះ​រួចរាល់ ជា​ពិសេស​ជំរុញ​លើ​ការងារ​លើកកម្ពស់​ជីវ​ភាព​របស់​មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ ដោយ​ពង្រឹង​ការងារ​បង្កបង្កើនផល​មានដូចជា ការដាំដុះ​បន្លែបង្ការ​តាម​បែប​ធម្មជាតិ និង​ចិញ្ចឹមសត្វ​ជាដើម ដើម្បី​បំពេញ​បន្ថែម​លើ​ការហូបចុក​របស់​កង​កម្លាំង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផងដែរ អរគុណ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ