ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រស់នៅ​លើ​ដី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត !

អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រស់នៅ​លើ​ដី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ស្រាពណ៍ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយមាន ឯកឧត្តម ង៉ោ ម៉េង​ជ្រួញ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត បាន ដឹកនាំ​ក្រុម​ការងារ ចម្រុះ ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​រុះរើ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រស់នៅ ក្នុង​ដី​កម្មសិទ្ធិ​របស់ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត នៅ​ខាងត្បូង​មណ្ឌល​សុំ​ចត​ក្រុង​ប៉ោយ​ប៉ែត ស្ថិតនៅក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​សូមបញ្ជាក់ ផងដែរ​ថា អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត បានចេញ សេចក្ដីជូនដំណឹង ស្ដី​ពី​ការរុះរើរ​លំនៅឋាន ដែល​បាន​សាងសង់​នៅលើ​ដី​រដ្ឋ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត ចំនួន​២​លើក​មក​ហើយ ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ឱ្យដឹងថា ការដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​មក​អនុវត្ត​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ដែល​បាន​សាងសង់​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត ដែល​មាន​ការសម្របសម្រួល ពី​លោក​ព្រះរាជា​អាជ្ញាធរ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ដោយ​អាជ្ញាធរ​បាន​ខិតខំ​សម្របសម្រួល​គ្រប់​នីតិវិធី និង​ដាក់​ឱសានវាទ​ចំនួន​២​ដង​ហើយ ដើម្បី​ឲ្យ​ពួកគាត់​រុះរើ​ចេញ តែ​មិន​ទទួលយក​ការសម្របសម្រួល ទើប​អាជ្ញាធរ ដឹកនាំ​កម្លាំង​ចុះ​មក​អនុវត្ត​វិធានការ​រដ្ឋបាល​ដើម្បី​រុះរើ ដូច្នេះ ។​

​ចំណុច ទីតាំង​ខាងលើនេះ ជា ដី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន​ខេត្ត នៅ​ចំណុច​មុខ​មណ្ឌល​សុំ​ចត ក្រុង​ប៉ោយប៉ែត ដែល កំពុងតែ​អនុវត្ត​ការសាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស រវាង​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ព្រះរាជា​ណា​ច្រក​ថៃឡង់ តាមរយៈ​នៃ​អង្គការ​សុំ​ចត​ដូច្នេះ​មិន​អាច​ពន្យា​ពេលវេលា​ឲ្យ​ពួក​គាត់​បន្ត​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ក្រសួង​សង្គម​ដែល​កំពុងតែ​អនុវត្ត​សាងសង់​មជ្ឈមណ្ឌល​នេះ​ទៀត​បាន​ឡើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​កិច្ចការ​សម្របសម្រួល អនុវត្ត​វិធាន​រដ្ឋបាល​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ នេះ ផងដែរ លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ឧបត្ថម្ភ​ថវិការ ក្នុង​មួយ​គ្រួសារ ១០០០​ដុល្លារ និង​ផ្តល់​ដី​នៅ​តំបន់​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ មួយ​គ្រួសារ​ទទួលបាន ១០ × ៥០​ម៉ែត្រ ផងដែរ​ស្ថិតនៅក្នុង​ភូមិ​បឹង​ជង្រុក​តេជោ​ឈ្នះ​ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ជួយ​សម្រួល​ជីវភាព ដែល​ពួកគាត់ ព្រម​ទទួលយក​គ្រប់​លក្ខណ ដែល​អជ្ញាធរ បាន​ណែនាំ ៕

Filed in: ព័ត៌មានជាតិ