ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ពលរដ្ឋ​ងាយ​រងគ្រោះ​សរុប​២៥៦​គ្រួសារ មកពី​ភូមិ​ចំនួន​២ បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​.!!!

ពលរដ្ឋ​ងាយ​រងគ្រោះ​សរុប​២៥៦​គ្រួសារ មកពី​ភូមិ​ចំនួន​២ បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​.!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២​នេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ចាត់​តំណាង ដឹកនាំ​ដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​កិត្តិយស សាខា គណៈកម្មាធិការ​សាខា អនុសាខា សប្បុរសជន អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម​កម្ពុជា នាំយក​អំណោយ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ សរុប ២៥៦ គ្រួសារ មកពី​ភូមិ​ចំនួន​២ ដែល​រស់នៅ​លើ​ទំនប់​អាង​ភាស ស្ថិតក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា សួរសុខទុក្ខ​ដោយ​ក្តី​អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ជា​ទី​បំផុត​។

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្ត​បាត់ដំបង ព្រមទាំង​សប្បុរសជន​នានា​ដែល​បាន​ចូលរួម បរិច្ចាគ ធនធាន ថវិកា​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាស​ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បី​អោយ​សាខា​ខេត្ត អាច​បន្ត​ចុះ​បំពេញ​សកម្មភាព​មនុស្សធម៌​បាន​ដូច​នាពេលនេះ និង បន្តបន្ទាប់​ទៀត​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត បាន​ថ្លែងបន្តថា​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន គឺ​វត្ត​មាន​កាកបាទក្រហម​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​ឡើយ ជា​ជំនួយការ​អោយ​អាជ្ញាធរ សាធារណៈ ក្នុង​គោលដៅ​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​បំផុត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពូជសាសន៍​អ្វី​ឡើយ ហើយ​លើសពីនោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​អនុវត្ដ​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​បុព្វហេតុ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ និង ងាយ​រងគ្រោះ​បំផុត នៅ​ទូទាំង​ប្រទេស ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​ជាប្រចាំ​។

​ឯកឧត្តម សុខ លូ ក៏​បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែទាំ​សុខភាព​អោយបាន​ល្អ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ មាន​អនាម័យ ក្នុង​ការរស់នៅ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះ​មហន្តរាយ ធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ជា​ពិសេស​ការពារ​កុំអោយ មូស​ខ្លា ខាំ ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​សូម​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ថ្វី​បើ​រាជរដ្ឋាភិបាល​ទុកអោយ​ប្រជាពលរដ្ឋ ជា​អ្នកសម្រេចចិត្ត​ពាក់​ម៉ាស់ ឬ មិន​ពាក់​ម៉ាស់ តែ​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ដូសទី​៣ ឬ​ដូសទី​៤ អោយបាន​គ្រប់ៗ​គ្នា ព្រោះថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង អាច​ការពារ​អាយុជីវិត ឬ កាត់បន្ថយ​ការគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​ទទួល​ពី​សប្បុរស​ជន​ក្នុងឱកាស​ទិវា ៨ ឧសភា ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​នីមួយៗ​មាន​៖ -​អង្ករ ២៥ គីឡូក្រាម​,​មី ១​កេស​, ត្រីខ​១០​កំប៉ុង​,​ទឹកបរិសុទ្ធ​វី​ឃែរ​១​កេស ,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ ,​ហើយ​ក្នុងនោះ​ដែរ ក្រុម​ការងារ​ក៏​បាន​ប្រគេន​ទេយ្យទាន​ចំពោះ​ព្រះសង្ឃ​វត្ត​សឹង្ហា​រាម ហៅ​វត្ត​អាង​ភាស មាន​ដូច​ជ​ឆ -​អង្ករ ១០០​គីឡូក្រាម​,​មី​៤​កេស ត្រី​៤​យួរ ,​ទឹកត្រី​៤​យួរ ,​ទឹក​ស៊ី​អ៉ីវ​៤​យួរ ,​ទឹកបរិសុទ្ធ ១០​កេស​, និង​បច្ច័យ​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ