ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប ជាង ៣,០០០​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប ជាង ៣,០០០​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​អង្គារ ១១​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​ជយលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប​ប្រមាណ ៣,០៧៥​នាក់​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត ដែល​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ និង​ឆ្នាំ​សិក្សា​២០២០-២០២១​។ ក្នុងនោះ​មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ៦៦​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប​នា​ថ្ងៃនេះ និង​បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំងអស់​។ សម្តេច​តេជោ បាន​កោតសរសើរ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​ជម្នះ​ការលំបាក​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ជំងឺ​កូវី​ដ​-១៩ ដ្បិត​នាំមក​នូវ​វិបត្តិ​សម្រាប់​ការសិក្សា តែ ក៏​បាន​ធ្វើឱ្យ​មាន​កាលានុវត្តន៍​ភាព​លើ​ប្រព័ន្ធ​ឌីជីថល​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ជម្នះ​ការលំបាក​ពេល​មាន​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ដោយ​មិន​ទុក​ឱ្យ​សាលា​ត្រូវ​ដួល ឬ​សិស្ស​បាត់បង់​ការអប់រំ​នោះឡើយ​។ សម្តេច​តេជោ​បាន​ថ្លែងថា ការចូលរួម​អនុវត្តន៍​វិធានការ «៣​កុំ និង​៣​ការពារ​» និង​ការចូលរួម​ទទួលយក​វ៉ាក់សាំង សុទ្ធសឹង​ជា​ការចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ហើយ​ធ្វើឱ្យ​កម្ពុជា​យកឈ្នះ​លើ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

​ការ​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឱ្យ​កម្ពុជា​អាច​រៀបចំ​កិច្ចប្រជុំ​កម្រិត​តំបន់ និង​អន្តរជាតិ​ឡើងវិញ កាលពី​ខែ​ដើម​ខែ​សីហា កន្លងទៅនេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​និស្សិត​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ក្នុង​ដំណាក់កាល​ដ៏​លំបាក នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា ក្រោយ​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ ការបណ្តុះបណ្តាល​នៅ​កម្ពុជា​ជួប​ការលំបាក​ខ្លាំងណាស់ ក្នុងនោះ​គ្រូបង្រៀន​ត្រូវបាន​ជ្រើសរើស​អ្នក​ដែល​មិន​ធ្លាប់មាន​បទពិសោធន៍​ក្នុងការ​បង្រៀន​ដោយ​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ​សោះ រហូត​ដល់​យើង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ដល់​ពេល​បច្ចុប្បន្ន​នេះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មាន​មានប្រសាសន៍ថា ការបើក​បង្រៀន​ភាសា​វៀតណាម នៅ​សាលា​ភូមិន្ទ​ភ្នំពេញ គឺ​ផ្តល់​ផលចំណេញ​សម្រាប់​កម្ពុជា​។ ការបើក​បង្រៀន​ភាសា​វៀតណាម​នេះ មិនមែន​យក​និស្សិត​វៀតណាម មក​បង្រៀន​នៅ​កម្ពុជា​នោះ​ទេ គឺ​ដើម្បី​ជួយ​សម្រួល​សម្រាប់​និស្សិត​ទៅ​សិក្សា​នៅ​វៀតណាម សម្រួល​ការធ្វើ​ធុរកិច្ច និង​បំពេញ​ការងារ​ផ្សេងៗ​។​

​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​វៀតណាម​នាពេល​ថ្មីៗ​នេះ សម្តេច​តេជោ​បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់ ហ៊ុន ម៉ា​ណែ​ត នៅ​វៀតណាម គឺ​មាន​ការរៀបចំ​កម្ម​វិធី​ជំនួប​តិចជាង​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន និង​សិង្ហ​បុរី​នោះទេ ។ សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញ​ការសោកស្តាយ ដែល​ក្រុម​អ្នកវិភាគ​មួយចំនួន​មិន​លើក​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​នៅ​ជប៉ុន​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ​នៅតែ​បន្ត​អំពាវនាវ​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​ជា​បន្ត​ទៀត និង​បាន​ជូនពរ​និស្សិត ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ