ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ដំណឹង​មរណភាព របស់​មហា​វីរិយាភិ​រ័​ក្ខ​សិរី អគ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខេ​រ៉ូ ស៊ុន​ស្រេង ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

ដំណឹង​មរណភាព របស់​មហា​វីរិយាភិ​រ័​ក្ខ​សិរី អគ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខេ​រ៉ូ ស៊ុន​ស្រេង ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រសួង​សាធារណការ ជូន​ដំណឹង​ពី​មរណភាព​ឪពុក​បង្កើត​របស់​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

(​ភ្នំពេញ​)៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្តីជូនដំណឹង​ផ្លូវការ​ពី​មរណភាព​ឪពុក​បង្កើត​របស់​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ នេះ​តាម​បើ​តាម​សេចក្តីជូនដំណឹង​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២២​នេះ​។​

​តាមរយៈ​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា​៖ «​សូម​គោរព​ជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី​បុគ្គលិក​មន្ដ្រីរាជការ ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​មេត្តា​ជ្រាប​ថា​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ មានទុក្ខ​ជា​ទម្ងន់​ដោយ​មហា​វីរិយា​ភិរក្ខ​សិរីអ​គ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខេ​រ៉ូ ស៊ុន​ស្រេង ត្រូវជា​បិតា​បង្កើត បិតា​ក្មេក ជីតា ជីតា​ទួត បាន​ទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨:០០​នាទី ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​»​។​

​សព​មហាវិរិយា​ភិរ័ក្ខ​សិរី អគ្គ​មហា​ឧបាសក​ពុទ្ធ​សាសនូបត្ថម្ភក៍ ខៅ​រ៉ូ ស៊ុន​ស្រេង កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ស្ថិត​នៅ​គេហដ្ឋាន​លេខ​១៧ ផ្លូវ​លេខ​៦០៤ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​ដំណឹង​នេះ ចាត់ទុកជា​ការ​ជូន​ជ្រាប​ជា​ព័ត៌មាន និង​គោរព​អញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម​លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី​បុគ្គលិក​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ដើម្បី​ចូលរួម​ពិធី​បុណ្យ​សព​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ​៕

Filed in: ព័ត៌មានជាតិ