ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ​សប្បុរ​សជន ក្នុង​កម្មវិធី ចង្ក្រាន​សប្បុរស​លើក​ទី​១២ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​រើស​សម្រាប ចំនួន ២៨៣​គ្រួសារ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំ​ព​ញ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ​សប្បុរ​សជន ក្នុង​កម្មវិធី ចង្ក្រាន​សប្បុរស​លើក​ទី​១២ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​រើស​សម្រាប ចំនួន ២៨៣​គ្រួសារ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំ​ព​ញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រកប​របរ​រើស​សម្រាប ចំនួន ២៨៣​គ្រួសារ មក​ពី​ខណ្ឌ​ដង្កោ ក្នុង​កម្មវិធី ចង្ក្រាន​សប្បុរស​លើក​ទី​១២ នា​ព្រឹក​ថ្ងៃអាទិត្យ ៩​រោច ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលាសង្កាត់​ជើងឯក រាជធានី​ភ្នំពេញ​។

​កម្មវិធី​ថ្ងៃនេះ ដំណើការ​ទៅបាន​ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កម្មវិធី​ចង្ក្រាន​សប្បុរស និង លោកជំទាវ ឈី​វ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូប​កាហ្វេ​, ហាង ខ​យ​, ចុងភៅ​ការ សេង ហុក​ហេង និង​សប្បុរសជន​ជាច្រើន​ទៀត ដែល​បាន​ញ៉ាំង​ឲ្យ​កម្មិវ​ធី​នេះ​ដំណើរការ​ទៅ​យ៉ាង​រលូន និង​ប្រកបដោយ ភាពស្និទ្ធស្នាល និងរ​ស់រាយ​រាក់ទាក់​ជាទីបំផុត​។​

​មានមតិ​ក្នង​កម្មវិធី ឯកឧត្តម លី ច័ន្ទ​តុលា បាន​ថ្លែង​អរគុណ​សន្តិភាព អរគុណ​សម្តេច​តេជោ បាន​ស្នើ​ឲ្យ​មាតា បិតា​គ្រប់​ត្រូវ​បញ្ចូន​កូន​ទៅ​ចូលរៀន​ឲ្យបាន​គ្រប់គ្រប់ៗ​គ្នា និង​ធ្វើការ​ចែករំលែក​បន្ត​ដល់​អ្នក​ដែល​ខ្វះខាត​ជាង​ខ្លួន ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ។​

​លោក​ជំ​ទាប​បាន​បន្តទៀតថា តាមរយៈ នៃ​ការចែករំលែក​ធនធាន នៅ​ក្នុង​ថ្ងៃនេះ​គឺជា​ការកសាង​នូវ​អំពើ​ល្អ ដោយ​បាន​បង្ហាញ​នូវ​ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹង​ជួយ​ឲ្យ​កុមារ​ដែល​នៅក្នុង​បន្ទុក​មាន​ការលូតលាស់​ល្អ ជាពិសេស គឺ​បញ្ញា ស្មារតី និង​ចំណេះដឹង ។

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី ត្រូវ ៖
១. បន្ត​រួម​គ្នា​ថែរក្សា​សុខសន្តិភាព ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិឌ្ឍន៍​ជាតិ
៣. ចូលរួម គោរព និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​គោលការណ៍ រក្សា​គម្លាត សង្គម រក្សា​អនាម័យ​ឲ្យបាន​ល្អ រួម​ជាមនួយនឹង​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូវី​ដ ១៩ និង​ជំងឺឆ្លង​ផ្សេងៗ​ផងដែរ ។​
២. បាន​ស្នើ​ឲ្យ ឯកឧត្តម លី ច័ន្ទ​តុលា និង​លោកជំទាវ ឈី​វ ភិរម្យ រួម​ជាមួយ​សប្បុរសជន​ដទៃ បន្ត សកម្មភាព​មនុស្សធម៌ និង​ជា​ការ​ចែករំលែក​នូវ​ក្តីស្រឡាញ់ តាម​វប្បធម៌​នៃ​ការចែករំលែក​នេះ​បន្ត​ជួយ ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ៕

Filed in: ព័ត៌មានជាតិ