ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​បើករថយន្ត​ដេញ​វាយ​អ្នកកាសែត​ទាំងយប់ ទំនង​ខឹង​អ្នកកាសែត​ថត​បាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​

ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​បើករថយន្ត​ដេញ​វាយ​អ្នកកាសែត​ទាំងយប់ ទំនង​ខឹង​អ្នកកាសែត​ថត​បាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រចេះ ៖ ក្រុមអ្នកកាសែត​មួយក្រុម ត្រូវ​ឈ្មួញ​គេច​ពន្ធ​ល្មើសច្បាប់​ក្នុងនោះ មាន​ម្នាក់​ជា​មន្ត្រី​នគរបាល​ព្រំដែន​ផង​នោះ បើក​ដេញ​រថយន្ត​ដេញ​វាយ​អ្នកកាសែត ដោយ​វាយ និង​គប់​ទៅលើ​រថយន្ត​អ្នកកាសែត បន្ទាប់​អ្នកកាសែត​បាន​ប្រទះឃើញ និង​ផ្តិត​យក​រូបភាព សកម្មភាព​គេច​ពន្ធ​របស់​ក្រុម​ខ្លួន ។​

​កាលពី​យប់​ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ៧ យប់ បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន នៅ​ស្រុក​ស្នួល រួម​ទាំង​បក្ខពួក ២ នាក់​ផ្សេង​ទៀត បានធ្វើ​សកម្មភាព​បើករថយន្ត​ដេញ​វាយ​អ្នកកាសែត ចាប់ពី​ក្រវ៉ាត់​ព្រំដែន​ក្រ​ញ៉ូង​សែន​ជ័យ រហូត​ដល់​អធិការ​ស្រុក​កែវ​សីមា ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ក្រុម​អ្នកសារព័ត៌មាន ១​ក្រុម ដែល​បាន​ទៅ​ផ្តិត​យក​រូប​ភាពជាក់ស្ដែង​ពី​សកម្មភាព នៃ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ទៅ​វៀតណាម តាម​ច្រករបៀង​ផ្សេងៗ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ហើយ​នៅ​មុនពេល​កើតហេតុ ក្រុមអ្នកកាសែត បាន​តាម​ផ្តិត​យក​រូបភាព​រថយន្ត​ដឹក​ជ័រកៅស៊ូ​មួយគ្រឿង ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញ​ពី​ខាង​តំបន់​កា​បី ចូល​ទៅ​វៀតណាម​តាម​ប៉ុស្តិ៍ ដេ ១៦ ។

​ខណៈ​កំពុង​តែ​ថត​ពី​សកម្មភាព​រថយន្ត​ដឹក​ជ័រកៅស៊ូ​បំរុង​ឆ្លងដែន​ទៅ​វៀតណាម ស្រាប់តែ​រថយន្ត​ធុន​ត្រា​របស់​លោក ភាព ថៅកែ​ជ័រកៅស៊ូ និង​រថយន្ត វី​ហ្គោរ ពណ៌​ខ្មៅ របស់​មន្ត្រីនគរបាល​ការពារ​ព្រំដែន បាន​បើក​មក​បិទ​មានបំណង​ចង់​គំរាមកំហែង​ឱ្យ​ចុះ​ពី​រថយន្ត និង​ប្រើ​អំពើហិង្សា​ដោយ​វាយ​និង​គុប​ទៅលើ​រថយន្ត​ក្រុម​អ្នកសារព័ត៌មាន​តែ​មិន​មាន​របួសស្នាម​នោះ​ទេ​គ្រាន់តែ​កំពិត​រថយន្ត​បន្តិច ។

​ប្រភព​ព័ត៌មាន​បន្តថា ក្រុម​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សាន ដែល​ជា​មន្ត្រី​នគរបាល​វរ​ការពារ​ព្រំដែន​ស្រុក​ស្នួល រួម​នឹង​បក្សពួក ២​នាក់ ផ្សេងទៀត ត្រូវ​គេ​បង្ហើប​ឲ្យដឹងថា គឺជា​ឈ្មួញ​ដែល​ចាស់ វស្សា​នៅ​ក្នុង​ការដឹកជញ្ជូន​ជ័រកៅស៊ូ​ឆៅ​ឆ្លងដែន​តាម​ច្រករបៀង​នានា នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ។ ក្រោយពី​ក្រុម​ជនបង្ក​បើករថយន្ត​ស្ទាក់ និង​ប្រដាប់​ដោយ​ដំបង​វាយ​ទៅលើ​រថយន្ត​ក្រុមអ្នកកាសែត ក៏​បាន​បើក​រត់គេច​ឆ្ពោះទៅ​ខាង​ស្រុក​កែវ​សីមា រួច​ក្រុម​ជនបង្ក​ក៏​បន្ត​បើក​ដេញ​តាម​ពី​កន្លែងកើតហេតុ រហូត​ចូល​ទៅ​ដល់​ទឹកដី​ភូមិសាស្ត្រ​ស្រុក​កែវ​សីមា ប្រកៀក​ប្រតិ​ត​គ្នា​រហូត ។ ដោយសារ​ឃើញ​សកម្មភាព​បែប​នោះ ក្រុម​អ្នកសារព័ត៌មាន ក៏​បាន​រាយការណ៍​ទៅ​ខាង​អធិកា​រដ្ឋា​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​ជួយ​អន្តរាគមន៍ ចាប់​ឃាត់​បាន​រថយន្ត​មន្ត្រីនគរបាល​ព្រំដែន រួម​នឹង​បក្ខពួក​របស់​គេ​ពីរ​នាក់ យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ទាំង​យប់

​ប្រភព​មួយ​ផ្សេងទៀត​បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ឃាត់ខ្លួន​មន្ត្រីនគរបាល​រូបនោះ និង​បក្សពួក​គេ​ពីរ​នាក់ ក៏​មាន​ការអន្តរាគមន៍​ពី​ខាង​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​នៅ​ស្រុក​ស្នួល ដើម្បី​សុំ​យក​រឿង​នេះ​មក​ដោះស្រាយ​គ្នា នៅក្នុង​ទឹកដី​ខេត្តក្រចេះ​វិញ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ សីហា នេះ ក្រុម​ការងារ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​ខាង​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​ស្រុក​ស្នួល​បាន​នោះ​ទេ ។​

​គួរបញ្ជាក់​ថា​នេះ ជា​ករណី​ទី ២ ហើយ ដែល​ក្រុម​ឈ្មួញ​បាន​ប្រើ​អំពើហិង្សា​វាយដំ​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន ដែល​បាន​តាម​ផ្តិត​យក​រូប​ភាពជាក់ស្តែង​ពី​សកម្មភាព​ការដឹកជញ្ជូន​ឈើ និង​ទំនិញ​ផ្សេងៗ ឆ្លងដែន​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ក្រញូង​សែន​ជ័យ ។ ដោយ​តាម​ច្រករបៀង​មួយចំនួន គឺ​តែងតែ​មាន​សកម្មភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​ឆ្លង ឬ ក៏​ដឹក​ជញ្ជូន​ឈើ​នាំ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​មាន​ជា​ហូរហែរ ក្រោម​ការសម្របសម្រួល​បើកភ្លើង​ខៀវ​ពី សំណាក់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ។

​ករណី​មួយ​នេះ គេ​សង្ស័យ​តែ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ ខឹង​ក្រុមអ្នកកាសែត​ថត​ផ្សាយ​ពី​សកម្មភាព​ការដឹកជញ្ជូន​ទំនិញ និង​ឈើ​ឆ្លងដែន​ខុសច្បាប់​នៅ​តំបន់​នោះ ដែល​ធ្វើឲ្យ​ប៉ះពាល់​នឹងបាត់​បង់ប្រយោជន៍​របស់​ពួកគេ ទើប​ឈាន​ទៅដល់​ការប្រើ​អំពើហិង្សា​ដេញ​វាយ​ផ្អើល​ទាំង​យប់​បែបនេះ ៕

Filed in: ព័ត៌មានជាតិ