ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ៩០០ គី​ឡូ និង​ចាប់​ជនជាតិ ៥ នាក់​

បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ៩០០ គី​ឡូ និង​ចាប់​ជនជាតិ ៥ នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​គ្រឿងញៀន​ប្រមាណ​ជាង ៩០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៥​នាក់ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​ការបង្ក្រាប នៅក្រៅ​ទំនប់​កោះ​ព្រាប ក្នុង​ដែន​សមុទ្រ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ពាក់ព័ន្ធ​ដើម្បី​យក​មក​ផ្តន្ទាទោស​។​

​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ប្រាប់ អ្នកសារព័ត៌មាន ថា នៅ​យប់​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​២០:៣០​នាទី ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទឹក​បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចេញ​ពួនស្ទាក់​នៅ​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ជនជាតិ​ចិន​ចំនួន ០៥​នាក់ ត្រង់​និយាម​កា​10°40.051N-103°31.320E ខាងក្រៅ​ទំនប់​កោះ​ព្រាប​ក្នុង​ដែនសមុទ្រ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ដោយ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៤៤​ដុំ ក្នុង​០១​ដុំ មាន​ទម្ងន់ ២១​គីឡូក្រាម (​ទម្ងន់​សរុប ចំនួន ៩២៤​គីឡូក្រាម​)​និង​ដកហូត​មធ្យោបាយ​អូប័រ​ចំនួន ០១​គ្រឿង​(​ម៉ាស៊ីន​កម្លាំង​១,២០០​សេះ​), ទូក​ឈើ​(​ម៉ាស៊ីន​កម្លាំង ១៦០​សេះ​) ចំនួន ០១​គ្រឿង​។​

​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បន្តថា ជនសង្ស័យ​ទាំង ០៥ មានដូចជាៈ​
១.​ឈ្មោះ TONG JIAN XIN ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិ​ចិន​
២.​ឈ្មោះ GAO ZHI XIN ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​
៣.​ឈ្មោះ LI YONG XIN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​
៤.​ឈ្មោះ ZHONG JIAN LIN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន​
៥.​ឈ្មោះ YAN XI TONG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានបញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​និង​ម្សៅ​ក្រាម​ពណ៌​ថ្លា បាន​បញ្ជូន​ទៅឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត ចំណែក​អូប័រ​និង​ទូក​ត្រូវបាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​តាម​បញ្ជា​លោក អភិបាលខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ