ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាវុធហត្ថ​ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​២​នាក់ ក្រោយ​បង្ក្រាប​ករណី​ជល់​មាន់​តាម​អន​ឡាញ បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​វេលា​ម៉ោង​៩៖០០ នាទី ថ្ងៃទី​១៧ ខែ​សីហា​

អាវុធហត្ថ​ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​២​នាក់ ក្រោយ​បង្ក្រាប​ករណី​ជល់​មាន់​តាម​អន​ឡាញ បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​វេលា​ម៉ោង​៩៖០០ នាទី ថ្ងៃទី​១៧ ខែ​សីហា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ក្រោយ​ស៊ើបអង្កេត​លើ​ករណី​បង្ក្រាប ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡា​ញ បណ្ដាល​ឱ្យ​មាន​បុរស​ម្នាក់​ស្លាប់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ២ នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស សម្រេច​ឃាត់ខ្លួន ។

​សេចក្តីប្រកាស​របស់​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ឱ្យដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ០២ រូបនោះ រួមមាន​៖
១៖ ឈ្មោះ សុខ ម៉េង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ​ព្រហ្មទណ្ឌ​។
២៖ ឈោះ្ម លុយ តាំងឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌​។​

​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​ជន​ពីរ​នាក់​ខាងលើ​នេះ កងរាជអាវុធហត្ថ នឹង​ធ្វើ​សន្និសីទ សារព័ត៌មាន អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ស្រាវជ្រាវ​ករណី បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​ការស្លាប់ ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ឌ័ន​។ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​វេលា​ម៉ោង​៩៖០០ នាទី ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ទីកន្លែង​សាលប្រជុំ​នៃ​បញ្ញា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ ស្ថិតនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៧ ខែ​សីហា កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក សុខ ម៉េង​ហុង មុខងារ​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​, លោក​អនុសេនីយ៍ឯក លុយ តាំងឈួ​យ មុខងារ​ជា​ប្រធាន​អង្គភាព​យុត្តិធម៌ និង​មាន​ការសម្របសម្រួល​ពី លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជល់​មាន់​តាម​អន​ឡាញ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ និង​ចាប់យក​វត្ថុតាង​ម៉ូតូ​ចំនួន​៦​គ្រឿង ទូរទស្សន៍​១ គ្រឿង CPU ចំនួន​១​គ្រឿង បញ្ជូន​ទៅ​កាន់​បញ្ហា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ធ្វើដំណើរ​តាម​រថយន្ត​ម៉ាក Toyota Sienna មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ខ័ន បាន​ទទួលមរណភាព បន្ទាប់​ពី​មានការ​សង្កត់ក​អំឡុង​ពេល​បង្ក្រាប​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បណ្ជា​ឲ្យធ្វើ​ការត្រួតពិនិត្យ​ស្រាវជ្រា​វ នូវ​បាតុភាព​មិន​ប្រក្រតី ក្នុង​ការប្រតិបត្តិ​តួនាទី ភារកិច្ច​ពាក់ព័ន្ធ​នឹង​ករណី​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​តែម្តង​។​

​ក្រោយពី​ក្រុម​ការងារ​ចំពោះ​កិច្ច បាន​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត តាម​នីតិវិធី​រួច​មក ជំនាញ​មន្ត្រីនគរបាល​យុត្តិធម៌ បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​យោធិន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ល្មើស​ចំនួន ០២ រូប មាន​ជាអាទិ៍​៖
១៖ ឈ្មោះ សុខ ម៉េង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ​ព្រហ្មទណ្ឌ​។
២៖ ឈោះ្ម លុយ តាំងឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព​នគរបាល​យុត្តិធម៌​៕

Filed in: ព័ត៌មានជាតិ