ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ និង ឯកឧត្តម គង់ ដួង អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី « ការចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន នៅក្នុង​បរិបទ​ឌីជីថល » ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ និង ឯកឧត្តម គង់ ដួង អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី « ការចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន នៅក្នុង​បរិបទ​ឌីជីថល » ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០២២ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត​ប៉ៃលិន ឯកឧត្តម គង់ ដួង ប្រធាន​គណៈ​ឃោសនាអប់រំ​គណបក្ស​ខេត្ត និង​ក្រុម​យុវជន​គណបក្ស បាន អញ្ជើញ​ចូលរួម​សិក្ខា សាលា​ស្តីពី « ការចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន នៅក្នុង​បរិបទ​ឌីជីថល » ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ វិមាន ៧ មករា រាជធានី​ភ្នំពេញ ។​

​គួររំលឹកថា សាលា​ស្តីពី « ការចែករំលែក និង​ការផ្លាស់ប្តូរ​បទពិសោធ​លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន នៅក្នុង​បរិបទ​ឌីជីថល » ប្រារព្ធ​ឡើង​ចំនួន មួយ​ថ្ងៃ​កន្លះ គឺ​ថ្ងៃ​ទី ១៣ និង​ទី ១៤ ខែ​សីហា ឆ្នាំ ២០២២ នៅ វិមាន ៧ មករា រាជធានី​ភ្នំពេញ ។​

​សិក្ខាសាលា​រយៈពេល​១​ថ្ងៃ​កន្លះ ស្តីពី «​ការចែករំលែក​ព័ត៌មាន នៅក្នុង​បរិបទ​ឌីជីថល និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ លើ​ការងារ​ផ្សព្វផ្សាយ​មហាជន​» នេះ មាន​ការចូលរួម​ជា​សិក្ខាកាម​ពី​សំណាក់​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ​, ជន​បង្គោល​ទទួល​បន្ទុក​ការងារ ចលនា​មហាជន​ពី​បណ្តា​គណបក្ស ក្រសួង​-​ស្ថាប័ន​, រចនាសម្ព័ន្ធ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល និង​គណបក្ស ប្រមាណ​ជាង ៧០០​នាក់​។​

​អង្គសិក្ខាសាលា​ប្រព្រឹត្តទៅ​ជា​កិច្ចប្រជុំពេញអង្គ ជាមួយ​នឹង​ការចាប់ផ្តើម​ដោយ​បទ​បង្ហាញ លើ​ប្រធានបទ​សំខាន់​ចំនួន​៣ ដោយ​វាគ្មិន​ជំនាញ និង​ពោរពេញ​ដោយ​បទពិសោធន៍​។ ទន្ទឹមនេះ ក៏​នឹង​មាន​ជា​ការ​បែងចែក​ជា​ក្រុម​ពិភាក្សា ដែល​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​អាច​ចែករំលែក​បទពិសោធ ដោយ​ផ្ទាល់​ពី​មូលដ្ឋាន និង​ការងារ​របស់​ខ្លួន​លើ​ការងារ​សាធារណ​មតិ និង​ផ្សព្វផ្សាយ​មហាជន ជាពិសេស​ក្នុង​បរិបទ​ឌីជីថល​។​

​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​ស្វែងយល់​អំពី​តួនាទី​របស់​ការងារ​ផ្សព្វផ្សាយ និង​សាធារណមតិ​, ចែករំលែក​អំពី​វិធីសាស្ត្រ​នៃ​ការផ្សព្វផ្សាយ មហាជន​ក្នុង​បរិបទ​ឌីជីថល​, បង្កើត​ឱកាស​ជួបជុំ និង​ពង្រីក​ការទំនាក់ទំនង ជាមួយ​អង្គការ​ចាត់តាំង​និង​យន្តការ​ផ្សព្វផ្សាយ​នានា​របស់​គណបក្ស ជាពិសេស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ភាព​ប្រទាក់ក្រឡា​គ្នា​ទាំង​យន្តការ​នានា​នៅ​ថ្នាក់កណ្តាល និង​រវាង​ទំនាក់ទំនង​រវាង​យន្តការ​ថ្នាក់កណ្តាល​ជាមួយ​ថ្នាក់មូលដ្ឋាន និង​បង្កើត​ឱកាស​បាន​រៀនសូត្រ ពី​គ្នា​ទៅវិញទៅមក​ដកស្រង់​ទស្សនៈ ចែករំលែក​បទពិសោធ​ន៍ និង​ស្វែងយល់​ពី​ការផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន​នីមួយៗ និង​ពី​តម្រូវការ​៕

  

Filed in: ព័ត៌មានជាតិ