ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក នួន សុខុម ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្រុម​រថយន្តដឹក​ឈើ​បាន​ចំនួន​3​គ្រឿង !

លោក នួន សុខុម ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ក្រុម​រថយន្តដឹក​ឈើ​បាន​ចំនួន​3​គ្រឿង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៈ​វិហារ​) :​ដូច​ពាក្យចាស់​លោក​ពោលថា កុក​អាច​​ភ្លេច​ជុង តែ​ជុង​មិន​អាច​ភ្លេច​កុក​លើ​យ ក្រុម​សមត្ថកិច្ច​ចម្រុៈ​ដឹកនាំ​ដោយ​លោក​នួន សុខុម នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រៈ​វិហារ សហការ​ជាមួយ​កម្លាំង ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​នឹង​កម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក កម្លាំង​នគរបាល​ឃុំ​រុៈ​រាន់ ចុៈ​បង្ក្រា​បបាន​រថយន្ត​ដឹក​ចំនួន​3​គ្រឿង រថយន្ត​ដឹកឈើ​លេខ​2​ចំនួន​1​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៍​លឿង ចាប់​នៅ​ព្រុំប្រទល់​ជី​អោក នឹង​រថយន្ត​ដឹកឈើ​លេខ​1​ចំនួន​2​គ្រឿង ទៀត​ម៉ាក​សុីណា​1​គ្រឿង​ពណ៍​ស​រពាក់​ផ្លាកលេខ​ភ្នំពេញ​2E 0893 នឹង​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ​រ័​​ព​ណ៍សរ ដឹកឈើ​ប្រភេទ​លេខ​1​សុក្រ​ម ពេញ​ឡាន​ជា​រថយន្ត​របស់​ក្រុម​មេ​ឈ្មួញ​ជើង​ខ្លាំង តុលា​​ចាប់បាន​នៅ​ចំនុច​ភូមិ​ទួល ឈ្នួន ឃុំ​រុៈ​រាន់ ស្រុក​រវៀង ខេត្តព្រៈវិហារ នៅវេលា​ម៉ោង​12​នឹង​35​នា​​ទី​យប់​ថ្ងៃទី​13​ខែ​សីហា​ឆ្នាំ​2022 យក​មក​រក្សាទុក​​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ។​

​លោក នួន សុខុម បានអោយដឹងថា នៅ​ល្ងាយ​វេលា​ម៉ោង​5​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​លេខ​2​ចេញពី​ស្រុក​រវៀង​យក​ទៅ​កំពង់ធំ​លោក​បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ប្រចាំការ​នៅ​ព្រុំប្រទល់​រថយន្ត​ដឹកឈើ​នេះ​យក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង នៅ​យប់​ថ្ងៃទី​13​ខែ​សីហា បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ទៅ​ដល់​ភូមិ ឃុំ​ខាងលើ​បាន​ប្រ​ទៈ​ឃើញ​ក្រុម​រថយន្ត​ដឹកឈើ​លេខ​មួ​​យ​ចំនួន​2​គ្រឿង បម្រុង​ដឹក​ចេញ​ត្រូវបាន​កម្លាំង​យើង​ស្ទាក់​ចាប់បាន​ចំណែក​ថៅ​កុង​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល លោក នួន សុខុម បាន​បន្ត​អោយដឹងថា កម្លាំ​រដ្ឋបាល​ព្រៃឈើ​ព្រៈ​វិហារ​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ការពារ​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​រួមទាំង​ការទប់ស្កាត់​នឹង​ដកហូត​បាន​ការ​រុន​រាន​កាន់កាប់​ដី​ព្រៃ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ផង​ដែរ ។

​លោក នួន សុខុម បាន​សុំ​អោយ​គ្រប់​ស្ថាបន័​ពាក់ពន្ឋ័​ពិសេស​បងប្អូន​អ្នកសាព័ត៍មាន​ចូលរួ​ម​សហការ​ផ្តល់ព័​ត៍មាន​ដល់​សមត្ថកិច្ច​អោយបាន​ទាន់​ពេលវេលា​ដើម្បី​ទប់ស្កាត់​នឹង​បង្ក្រាប​អោយមាន​ប្រសិទ្ឋភា​ពពិត​ណាស់ ការការពារ​ធនធាន​ធម្មជាតិ តម្រូវអោយ​មាន​ការចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន បើ​ពឹងផ្អែក​តែ​លើ​ជំនាញ​មិន​គ្រប់គ្រាន់​ទេ លោក នួន សុខុម ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ កម្លាំង​ជំនាញ​បន្ត​ស្រាវជ្រាវ​រក​មុខសញ្ញា​ដើម្បី​ក៍សាង​សំណុំ​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។​

​ចំណែក​វត្ថុតាង មាន​រថយន្ត​ចំនួន​3​គ្រឿង រួម​ទាំង​ឈើ​មួយចំនួន ត្រូវបាន​រឹបអូស​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ក៍សាង​សំណុំរឿង​ចាត់ការ​ទៅតាម​ច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ