ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីតំណាងស្ថានទូតព្រះរាជាណាចក្រថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​សាលាខេត្ត​ប៉ៃលិន ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​ប៉ៃលិន អមដំណើរ​ដោយ​គណ​អភិបាលខេត្ត បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម លោក វីរ​សេនីយ៍​ឯក ភិ​ស្ណុ សារ​ធី ប្រធាន​សេនានុព័ន្ធ​យោធា​ជើងគោក​ថៃ ព្រមទាំង​តំណាង​ក្រុមហ៊ុន សហគ្រាស​ចំនួន​៨ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​មក​កាន់​ខេត្ត ប៉ៃលិន និង​បាន​នាំយក​អំណោយ​ជា​សម្ភារៈ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ដើម្បី​ផ្ដល់ជូន​ដល់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុងការ​ទុក​ប្រើការ​ជួយ​ជនក្រីក្រ​ខ្វះខាត ។ គោលបំណង​ទស្សនៈ​នេះ​ក៏​ដើម្បី​ពិភាក្សា​ការងារ​អំពី​ការអភិវឌ្ឍ​ក្នុង​ពេល​បច្ចុប្បន្ន នៃ​និន្នាការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម នៃ​ការវិនិយោគ​នៅក្នុង​ប៉ៃលិន​ជា​បន្តបន្ទាប់ ។​

​ជា​ការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​គណៈប្រតិភូ ដោយ​មាន​គណៈប្រតិភូ​នៃ​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​ថៃ និង​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន​វិស័យ​ឯកជន​ប្រទេស​ថៃ​មួយ​ចំនួន ដែល​ធ្វើ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា បាន​នាំយក​អំណោយ​ជា​សម្ភារៈ​ប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​នាពេលនេះ ដែល​នេះ​បង្ហាញ​អំពី​សាមគ្គីភាព​គ្នា​រវាង​ប្រទេស​ជិតខាង ដោយ​មិន​មាន​ការរើសអើង​ពូជសាសន៍ ជនជាតិ​អ្វី​ឡើយ ពិសេស​គឺ​ការស្រឡាញ់​រាប់អាន​គ្នា ស្គាល់​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ស្របពេល​ដែល​ប្រទេស​ជិតខាង​ទាំង​២ ជាប់​ភូមិ​ផង​របង​ជាមួយ​គ្នា​មាន​ទំនាក់ទំនង​ល្អ​ផ្នែក​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ផ្សេងៗ​។ ជាមួយគ្នា​នោះ​ខេត្ត​ប៉ៃលិន តែង​ស្វាគមន៍​រាល់​វិយោគិន​តូចធំ​ទាំងអស់​ដែល​ចង់​មក​រកស៊ី អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​កាន់តែ​សម្បូរ​បែប​និង​ស៊ីវិល័យ​ថែមទៀត​ផង​នោះ​។​

Filed in: ព័ត៌មានជាតិ