ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខណ្ឌ​ដង្កោ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ និង​លោកស្រី គឹម ញឹប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​អភិបាលរង​ខណ្ឌ​,​នាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​,​តំណាង​អធិការនគរបាល​ខណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​ខណ្ឌ​, ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​, នាយក​អនុវិទ្យាល័យ និង​បឋមសិក្សា​, ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ដង្កោ​,​ប្រធាន​មណ្ឌល​សុខភាព និង​លោក លោកស្រី មេភូមិ អនុប្រធាន​ភូមិ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៤៥​នាក់​, ស្រី ១៨៧​នាក់​។​

​នៅក្នុង​វេទិកា ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​សំណូមពរ​និង​សំណើ ចំនួន ៥០​សំណើ ដាក់​ជូន​គណអធិបតី​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​មាន​សំណូមពរ​ផ្ទាល់មាត់ ចំនួន ០៣ និង​សំណើ​លាយល័ក្ខអក្សរ ចំនួន ៤៧​។​
​គណៈអធិបតី​បាន ធ្វើ​ការឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ​ជាក់ស្តែង តាម​សំណើ​និមួយៗ​របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុងឱកាស​បើក​វេទិកា​នោះ​ផង​ដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ​អាហារសម្រន់ ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់ បាន​បរិភោគ​រួមគ្នា ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕

Filed in: ព័ត៌មានជាតិ