ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ម្ចាស់ដីស្របច្បាប់ ច្រានចោលការចោទប្រកាន់ពី សំណាក់ជំទាវលី អ៊ុអេង និងត្រៀមចាត់ការផ្លូវច្បាប់ !

ម្ចាស់ដីស្របច្បាប់ ច្រានចោលការចោទប្រកាន់ពី សំណាក់ជំទាវលី អ៊ុអេង និងត្រៀមចាត់ការផ្លូវច្បាប់ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ លោកស្រីសុខ សុភា ម្ចាស់ដីស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី បានច្រានចោលការចោទប្រកាន់ថា ចូលទៅកាន់កាប់រំលោភយកដី ពីសំណាក់ជំទាវលី អ៊ុអេង ហើយត្រៀមនឹងចាត់វិធានការផ្លូវច្បាប់ ។ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ លោក ស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលបានចូលទៅភ្ជួរអាស្រ័យ ផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុអេង នោះឡើយ។

ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុន
របស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូច ដែលបុគ្គលលី អ៊ុអេង លើកឡើងនោះឡើយ។ បុគ្គលឈ្មោះលី អ៊ុអេង ព្រោះតែលោភលន់ ក៍វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯក សារគ្រប់គ្រាន់មិនពាក់ពន្ទ័នឹងដីរបស់ឈ្មោះលី អ៊ុអេង តុលាការបានចេញលិខិតលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេច លើក ចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុអេង។
លោក ហ៊ាប ថា មេឃុំត្បែង កាលពីរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ៖ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទំុ ភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។

ចំណែកលោកស្រីផាត់ សុជឿន ក៍បានថ្លែងតាមទូរសព្ទ័ថា ៖បុគ្គលលី អ៊ុអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទនឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ។
-យោងលិខិតនៃកិច្ចព្រមព្រៀងដែលឈ្មោះ លី អ៊ុអេងផ្តិតមេដៃប្រគល់ដី១៥ហិកតា អោយទៅឈ្មោះ លាភ វណ្ណដេត ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២…
-.លិខិតជម្រាបជូនអភិបាលខេត្តសៀមរាប របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ករណី ឈ្មោះលី អ៊ុអេង រំលោភបោះបង្គោលរបង ធ្វើទ្វារបិទយកដីទាំងបំពានរបស់ឈ្មោះភោគ ជីនិតលេខ ៦៥១ ដនស/អសដភ ចុះថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២….
-.លិខិតរដ្ឋបាលខេត្តសៀមរាប ជម្រាបជូន អភិបាល ស្រុកបន្ទាយស្រី ករណីជួយអន្តរាគមន៍និងចាត់វិធាន ការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះលី អ៊ុអេង រួមទាំងបក្ខ ពួកចូលរំលោភកាន់កាប់ទាំងបំពានលើដី របស់ឈ្មោះលាភ វណ្ណដេត និងឈ្មោះនាង សុងរ៉ាស៊ី បង្ហាញថា ដីខាងលើទាំងអស់នោះ ដែលមានព្រំប្រទល់ជាប់គ្នានិងដីឈ្មោះសុខ សុភា ផង បញ្ជាក់ថា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប យ៉ាងពិតប្រាកដ។

លោកស្រីសុខ សុភា បញ្ជាក់ចុងក្រោយថា យោងលិខិតបញ្ជាក់ជូនខាងលើ បង្ហាញថា ទង្វើរបស់បុគ្គល លី អ៊ុអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ