ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី ចុះសួរសុខទុក្ខ​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ ចំនួន ២​នាក់ ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​

លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី ចុះសួរសុខទុក្ខ​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ ចំនួន ២​នាក់ ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ឧត្ដរមានជ័យ​÷​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​គិតគូរ​ដល់​សុខទុក្ខ​មន្ត្រី​ថ្នាក់ក្រោម លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​សហការី ចុះសួរសុខទុក្ខ​មន្ត្រី​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ត្រពាំង​តាវ ចំនួន ២​នាក់ ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖
១- លោក​អនុសេនីយ៍ឯក ឈិត ឆុន ឋានៈ មន្ត្រី មាន​ជំងឺលើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ។
២- លោក​អនុសេនីយ៍ទោ កុល ពឿ​ន ឋានៈ មន្ត្រី ដែល​មាន​ជំងឺ​តម្រងនោម​ទើប​វះកាត់​រួច កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ។

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ហួត​សុធី ស្នងការ បាន​មានមតិ​សំណេះសំណាល​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​បាន​នាំយក​អំណោយ ជា​ថវិកា​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្ដល់ជូន​មន្ត្រី​នគរបាល​មាន​ជំងឺ​ទាំង ២​នាក់ និង​ក្រុម​គ្រសារ រួមមាន ៖ អ​ង្ក ១០០​គីឡូក្រាម , ត្រីខ ២​ឡូ , ទឹកត្រី ២​យួរ , ទឹកស៊ីអ៊ីវ ២​យួរ , ទឹក​ផ្លែឈើ ២​កេស , ទឹក​ត្រចៀកកាំ ២​យួរ , ទឹកដោះគោឆៅ ២​ឡូ , ទឹកបរិសុទ្ធ​កម្ពុជា ៤​កេស និង​ថវិកា​ចំនួន ៩០០,០០០ រៀល ដើម្បី​ផ្តល់​កម្លាំងចិត្ត លើកទឹកចិត្ត និង​ជួយ​សម្រាល​បន្ទុក​ការព្យាបាល​ជំងឺ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ