ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗ ចំនួនពីរ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើ​ឯកសារ​សំខាន់ៗ ចំនួនពីរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ ២០២២ បន្ទាប់ពី​បាន​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ហា​យ៉ា​ស៊ិ យ៉ុ​ស៊ិម៉ាសា​(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ រួមមាន ៖
១- លិខិត​ប្ដូរ​សារ និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន​ប្រាក់​យ៉េន​ដែល មាន​ទឹកប្រាក់​ចំនួន​៤១,៣៨៨​ប៊ីលាន​យ៉េន ស្មើ​នឹង​ប្រមាណ ៣៨៣,២២​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​១ ដែល​ចុះហត្ថលេខា​រវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហា​យ៉ា​ហ្ស៊ី យ៉ូ​ហ៊ី​ម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន​។​

២- កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​ខាងលើ រវាង​ឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី កា​មេ ហា​វឺ ប្រធាន តំណាង JICA ប្រចាំ​កម្ពុជា​។​

​ឥណទាន​សម្បទាន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង ដើម្បី ប្រែក្លាយ កំពង់ ផែ នេះ ទៅ ជាកំ ពង់ ផែ ទឹក ជ្រៅ​ស្នូ ល សម្រាប់ ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ស្របតាម ការ ប្តេជ្ញា ចិត្ត របស់ នាយក​រដ្ឋ មន្ត្រី នៃ ប្រទេស ទាំង ពីរ កាល ពី ដើម ឆ្នាំនេះ​៕

 

Filed in: ព័ត៌មានជាតិ